ថៃ៖ កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ពេញនិយមនៅក្នុងរង្វង់សិល្បៈកម្សាន្ត រវាង តារាស្រី Kimberley និងគូស្នេហ៍ស្រស់សង្ហា លោក Mark Prin បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញរូបភាពអបអរខួបគម្រប់ ៨ ឆ្នាំ នៃទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរួចមក ។  

ជាងនេះទៅទៀត នៅក្នុងនោះផងដែរ បើកទំព័រឆ្នាំថ្មី អ្នកទាំងពីរកាន់តែធ្វើឲ្យអ្នកទស្សនាមើលឃើញថា គូស្នេហ៍មួយគូនេះបានបញ្ចេញពីពេលវេលាផ្អែមល្ហែមជាមួយគ្នាកាន់តែច្រើន និង រហូតដល់អ្នកគាំទ្រជាច្រើនកាន់តែរំភើបចិត្តជំនួស ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ជាពិសេសបន្ទាប់ពីឆ្លងឆ្នាំចូល២០២២នេះ នៅលើគណនីអ៊ីនស្តាក្រាម របស់ Mark Prin បានបង្ហោះរូបភាព កាន់តែល្អូកល្អើនលើសមុន ដោយគ្រាន់តែពីថ្ងៃនៃឆ្នាំថ្មី ពួកគេនៅលំហែកម្សាន្តនៅឯសមុទ្រ បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា ថែមទាំងបង្ហោះបង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]