វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយផ្ទុះដំណឹងមរណភាពដ៏កក្រើក របស់ក្មេងស្រីដ៏ស្រស់ស្អាតនៅឯក្នុងប្រទេសវៀតណាម ដែលត្រូវបានម៉ែចុងចិត្តអប្រិយធ្វើទារុណកម្មដល់ស្លាប់ បានធ្វើឲ្យមហាជន និងអ្នកលេងបណ្តាញសង្គមទាំងនៅក្នុងប្រទេសវៀតណាម និងនៅបណ្តាប្រទេសមួយចំនួន បានផ្ទុះការភ្ញាក់ផ្អើល និងខឹងសម្បារជាខ្លាំងចំពោះម្តាយចុងដែលហ៊ានលើកដៃធ្វើបែបនេះដាក់កូនចុងរបស់ខ្លួន។
យ៉ាងណាមិញ ក្រោយដំណឹងនេះត្រូវបានចែកផ្សាយពេញបណ្តាញសង្គម កាលពីពេលថ្មីៗរូបថតមួយសន្លឹកមុនពេលស្លាប់ក្មេងស្រីរងគ្រោះធ្លាប់បានបង្ហាញសេចក្តីស្រលាញ់ដាក់ម្តាយចុង និងឪពុកបង្កើតរបស់ខ្លួន ដោយបានបង្ហាញស្នាមថើបទៅកាន់ម្តាយចុងសាច់ដទៃ រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមសឹងតែស្រក់ទឹកភ្នែកពេលបានឃើញរូបនេះ និងមិនស្មានថាម្តាយចុងហ៊ានធ្វើរឿងមួយនេះដាក់កូនចុងសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោមប្រតិបត្តិរបស់ក្រុមប៉ូលីស និងកម្លាំងសមត្ថកិច្ចជំនាញម្តាយចុងនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ស្នាក់នៅទីក្រុងGia Lai ត្រូវបានឃាត់ខ្លួន ដោយត្រូវប្រឈមមុខនឹងការកាត់ទោស ខណ:ដែលមហាជនជាច្រើនសំណូមពរឲ្យផ្តន្ទាទោសដាក់គុកស្រ្តីជាម្តាយចុងរូបនោះអស់មួយជីវិតថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]