ថៃ៖ ដូចដែលបានដឹងស្រាប់ហើយថា គូស្នេហ៍តារាដ៏ល្បី រវាង តារាស្ Davikah និង លោក Ter Chantavit បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពួកគេទាំងពីរតែងតែ បញ្ចេញនូវសកម្មភាពដ៏ល្អូកល្អើនជាច្រើន បញ្ជាក់ពីទំនាក់ទំនងស្នេហាយ៉ាងល្អ នៅលើបណ្ដាញសង្គម ។ 

ដោយឡែក កាលពីថ្មីៗនវ យោងតាមគេហទំព័រដ៏ល្បីមួយ ក៏បានប្រកាសលទ្ធផល នៃការស្ទង់មតិប្រចាំឆ្នាំពី សិល្បករថៃជាច្រើននាក់ នៅក្នុងប្រភេទតារាកម្សាន្តប្រចាំឆ្នាំ ។ ហើយជាលទ្ធផលនៃការស្ទង់មតិនេះ បានឲ្យដឹងថា គូស្នេហ៍ដ៏ល្បីពោរពេញដោយភាពស្រស់បំព្រងជាងគេ នោះគឺ តារាសម្ដែងស្រី Davikah និងមិត្តប្រុស លោក Ter Chantavit ដែលបាននាំមុខគេ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា គូស្នេហ៍តារាប្រុសស្រីមួយគូនេះ ត្រូវបានគេដឹងថា បានស្រលាញ់គ្នា បន្ទាប់ពីបានចាប់ដៃគ្នាសម្តែងរឿងក្នុងឆ្នាំ ២០១៧ ព្រមទាំងមានពាក្យចចាមអារ៉ាមរឿងទំនាក់ទំនងស្នេហា ជាបន្តបន្ទាប់ រហូតដល់ដើមឆ្នាំ ២០១៨ ទើបគូស្នេហ៍មួយគូនេះ បានបញ្ជាក់ជាផ្លូវការ ពីចំណងស្នេហ៍របស់ពួកគេទាំងពីរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍
Daviah និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]