កោះកុង៖ ថ្លែង​នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា តាមសេចក្តីរាយការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មានសាស្ត្រចារ្យ ៩ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ តាមរយៈតេស្តរហ័ស នៅក្នុងចំណោមសាស្ត្រចារ្យជាង ៨ពាន់នាក់ ដែលឡើងមករាជធានីភ្នំពេញ ដើម្បីធ្វើកំណែវិញ្ញាប្រឡងបាក់ឌុប។

ក្នុងនោះដែរ ពេលនេះ សាស្ត្រចារ្យទាំង ៩ នាក់នោះ ត្រូវបានដាក់ឱ្យដាច់ដោយឡែក និងបន្តពិនិត្យតាមដានបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចតេជោ បានឱ្យដឹងទៀតថា នៅពេលប្រឡងបាក់ឌុប មានសិស្សចំនួន៣ នាក់ប៉ុណ្ណោះ ដែលរកឃើញឆ្លងជំងឺកូវីដ១៩ ហើយក៏ត្រូវបានដាក់ឱ្យប្រឡង​នៅកន្លែងព្យាបាលជំងឺកូវីដ១៩៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចតេជោ ហ៊ុន សែន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]