ជំងឺរលាកសន្លាក់មិនមែនកើតតែលើមនុស្សចាស់ប៉ុណ្ណោះទេ សូម្បីតែក្មេងក៏អាចប្រឈមនឹងបញ្ហាសុខភាពមួយនេះដែរ។ ជំងឺនេះពាក់ព័ន្ធនឹងបញ្ហាសន្លាក់ជាច្រើនប្រភេទ ដែលបណ្ដាលមកពីការរលាកនៃសន្លាក់ ហើយប៉ះពាល់ដល់សាច់ដុំជុំវិញឆ្អឹង និងនាំឲ្យមានអាការៈរឹង ឈឺចាប់ ព្រមជាមួយនឹងការថយចុះនៃចលនា។ ជាក់ស្ដែង ជំងឺរលាកសន្លាក់កើតឡើងដោយសារតែការរងរបួស ការឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំមិនដំណើរការនិងការធ្វើមេតាប៉ូលីសមិនប្រក្រតី។
រោគសញ្ញាមួយចំនួននៃជំងឺរលាកសន្លាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រឹងសន្លាក់
សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃការវិវត្តនៃជំងឺរលាកសន្លាក់ គឺការឡើងរឹងនៃសន្លាក់នៅពេលព្រឹក។ បើការឈឺចាប់មិនបន្តរយៈពេលយូរ អាចចាត់ទុកថាជាការរលាកសន្លាក់ប្រភេទ Rheumatoid arthritis។ ចំណែកឯការឈឺចាប់នៅត្រង់សន្លាក់ ដែលមានរយៈពេលប្រហែល១ម៉ោង គឺជាការរលាកសន្លាក់ប្រភេទ Osteoarthritis ។
២. គ្រុនក្ដៅ
ទម្រង់នៃការបង្ករោគជាច្រើន អាចប៉ះពាល់ដល់រាងកាយដោយការកើតមានអាការៈគ្រុនក្ដៅ។ ជំងឺរលាកសន្លាក់ក៏អាចបង្ហាញរោគសញ្ញានៃអាការៈគ្រុនក្ដៅដូចគ្នា ដែលកើតឡើងដោយមេរោគដែលអាចនាំឲ្យយើងឈឺសន្លាក់ និងថយចុះភាពបត់បែន។
៣. អស់កម្លាំងរ៉ាំរ៉ៃ
ដោយសារតែមានជាលិកានៅជុំវិញសន្លាក់ ភាពអស់កម្លាំង និងល្ហិតល្ហៃអាចវិវត្តបន្តិចម្ដងៗនៅក្នុងរាងកាយ។ សូម្បីតែមុនពេលកើតមានរោគសញ្ញាផ្សេងទៀតក៏ដោយ ការអស់កម្លាំងរ៉ាំរ៉ៃអាចបង្ហាញយ៉ាងច្បាស់ ដែលអាចមានរយៈពេលជាច្រើនថ្ងៃ។ អារម្មណ៍នឿយហត់ខុសធម្មតា និងបាត់បង់ថាមពលជារោគសញ្ញាទូទៅនៃជំងឺរលាកសន្លាក់។
៤. ឈឺខ្នង
ភាពតានតឹងនៅក្នុងសាច់ដុំ ឬសរសៃពួរដែលបណ្ដាលមកពីរបួស ឬហេតុផលផ្សេងទៀត អាចជាសញ្ញាដំបូងនៃជំងឺរលាកសន្លាក់។ ក្នុងករណីដែលការឈឺខ្នងមិនបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយ បើទោះបីជាយើងប្រើថ្នាំបំបាត់ការឈឺចាប់រួចយ៉ាងណាក្ដី នេះបញ្ជាក់ថាជារោគសញ្ញាទូទៅនៃជំងឺរលាកសន្លាក់។
៥. ស្នាមក្រហមនៃសន្លាក់
ទន្ទឹមនឹងនេះដែរ របួសជុំវិញឆ្អឹង និងអាការៈហើមច្រើនតែនាំឲ្យកើតមានស្នាមក្រហមនៅបរិវេណដែលរងផលប៉ះពាល់។ ស្រទាប់សន្លាក់ ឬដុំសាច់នៃឆ្អឹង ជាមូលហេតុដ៏កម្រនៃការឈឺសន្លាក់ និងពិបាកធ្វើចលនា។
៦. ពិបាកក្នុងការធ្វើចលនា ឬដើរ
បើយើងសង្កេតឃើញថា ការធ្វើចលនា និងសកម្មភាពសាមញ្ញដូចជាការដើរ ឬឡើងជណ្ដើរមានការពិបាក នោះអាចបណ្ដាលមកពីមិនសូវធ្វើចលនា និងសកម្មភាពរាងកាយ ជាហេតុនាំឲ្យសន្លាក់កាន់តែយ៉ាប់យ៉ឺន និងឈឺចាប់ខ្លាំងឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]