តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយទទួលដំណឹងមរណភាពរបស់តារាចម្រៀង និងជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បីលោក នាងប្រាក់សុគន្ធ សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ថវិកាចំនួន១០លានរៀល តាមរយ:អភិបាលរងខេត្តបាត់ដំបង និងអភិបាលស្រុកសំឡូតដើម្បីចូលបុណ្យសពរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ និងជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។
យ៉ាងណាមិញ យោងតាមការបញ្ជាក់របស់កញ្ញា នាង គន្ធា ជាប្អូនស្រីបង្កើតរបស់លោក នាង ប្រាក់សុគន្ធ បានបញ្ជាក់លើបណ្ដាញសង្គមជាមួយនឹងការគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងទ្វេ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្លួនយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា តារាចម្រៀងលោក នាងប្រាក់សុគន្ធ បានទទួលមរណភាពក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកទៀបភ្លឺថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]