ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយផ្សារទំនើបវឌ្ឍនៈ បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និងធំជាងគេបង្អស់នៅរាជធានីភ្នំពេញ សម្រាប់ការរាប់ថយក្រោយ និងស្វាគមន៍ឆ្នាំថ្មី។ ជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាសប្បាយ រំភើបជាមួយបទពិសោធន៍ថ្មីនៃការភ្លក់នូវរសជាតិរបស់ ស្រាបៀរ វឌ្ឍនៈ ព្រមទាំងការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និងទេពកោសល្យសម្តែងរបស់តារាចម្រងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្លេងហូរកញ្ជ្រៀវ ការរួមរាំលេង អាហារឆ្ងាញ់ៗ អមជាមួយស្រាបៀរ វឌ្ឍនៈ បានធ្វើឲ្យបរិយាកាសកាន់តែមហោឡារិក ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យកត់សម្គាល់ផងដែរ នេះជាកម្មវិធីប្រគំតន្រ្តីធំដំបូងគេបង្អស់របស់ស្រាបៀរ Vattanac Premium Beer ដែលផ្តួចផ្តើមឡើងក្រោមទស្សនៈនៃភាពរីករាយ។ យើងឃើញថាក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារាចម្រៀងលំដាប់A តារាម៉ូដែលជាតិ អន្តរជាតិ ឌីជេ និងការសម្តែងសិល្បៈពីក្រុមកញ្ញា ទេព បូព្រឹក្ស ដែលលាយឡំនឹងសិល្បៈខ្មែរបុរាណ ដែលធ្វើឲ្យឆាកប្រគំតន្រ្តីនេះកាន់តែរំភើបអស្ចារ្យ និងនាំមកនូវស្នាមញញឹមមកកាន់ទស្សនិកជន និងប្រជាជនកម្ពុជាដែលបានទស្សនាផ្ទាល់ និងតាមការឡាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ។ 

ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នាជាមួយ ស្រាបៀរ វឌ្ឍនៈ

ចង់ដឹងថា ភាពរីករាយដែល Vattanac Premium Beer បាននាំមកជូននាក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖

អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។

ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]