ចិន៖ ពិតណាស់ អ្នកណាក៏ស្គាល់ តារាសម្តែងចិន Chi Zhongrui តួអង្គលោកគ្រូថាំងចេង ដែលតារាសម្តែងវ័យ ៦៨ឆ្នាំ រូបនេះ បានចូលនិវត្តន៍ពី showbiz ក្នុងឆ្នាំ ១៩៩២ ។ បើតាមប្រភពព័ត៍មានបានឱ្យដឹងថា ខណៈពេលដែលតារាសម្ដែងរូបនេះ បានឈានជើងចេញពីការសម្តែងកាលពីជិត ២០ឆ្នាំមុន ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងកាន់តែច្រើន។ ហើយហេតុផលនៅក្រោយភាពជោគជ័យរបស់លោកគ្រូថាំងចេង ក៏ដោយសារតែមានភរិយារបស់លោកជាមហាសេដ្ឋីអចលនទ្រព្យ Chen Lihua អាយុ ៨០ ឆ្នាំ។ក្នុងឆ្នាំ 2017 Lihua ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិ ៥០.៥ ប៊ិល្លានយ័ន (១០.៧ ពាន់លានដុល្លារ ) ហើយត្រូវបានគេស្គាល់ថាជា មហាសេដ្ឋីស្រីតែម្នាក់គត់នៅក្នុងពិភពលោកដែលកើតចេញពីការខិតខំប្រឹងប្រែងខ្លួនឯង។
ក្រៅពីការបង្កើត និងគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសចិន Fuwah International Group, Lihua ដែលត្រូវបានគេស្គាល់ថាជាស្ត្រីមានជាងគេបំផុតរបស់ប្រទេសចិន ក៏កំពុងធ្វើការលើវិស័យជាច្រើនផ្សេងទៀតចាប់ពីកសិកម្មរហូតដល់បដិសណ្ឋារកិច្ចផងដែរ។ ភរិយាលោក Lihua និង លោកគ្រូ ថាំចេង ត្រូវបានគេណែនាំឱ្យស្គាល់គ្នាជាលើកដំបូងក្នុងឆ្នាំ 1988 ហើយអ្នកទាំងពីរក៏ចាប់ផ្តើមមានចិត្តស្រលាញ់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីរៀបការនៅឆ្នាំ ១៩៩០ លោកគ្រូថាំងចេង បានដកខ្លួនចេញពីការសម្តែង ដើម្បីជួយភរិយាដំណើរការអាជីវកម្ម ដោយពង្រីកវិសាលភាពនៃអាណាចក្រអាជីវកម្មភរិយា ទៅកាន់វិស័យផ្សេងទៀត។
យោងតាមរបាយការណ៍ Zhongrui ដែលប្រហែលជាត្រូវបានគេស្គាល់ថា សម្តែងជាព្រះសង្ឃ Tang Sanzang នៅក្នុងរឿងភាគទូរទស្សន៍បុរាណឆ្នាំ 1986 Journey to the West ដើមឡើយ មានការលើកឡើងបែបចំអកពីសាធារណជនថា "លោកពឹងផ្អែកលើប្រពន្ធ" ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ លោកគ្រូថាំងចេង គឺជាតារាដែលមានបំផុតនៅក្នុងប្រទេសចិន ដោយតារាសម្តែង Jay Chow ឈរនៅលេខរៀងលំដាប់ទី២៕





ប្រភព៖ 8Days
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]