រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានស្គាល់តារាសម្តែងស្រី នី មុនីនាថ ដែលជាញឹកញយ មហាជនតែងដាក់រហស្សនាមថា តារាកំពូលទឹកភ្នែក នៅតែរក្សាបានតំណែងការងារមមាញឹក ក្នុងវិស័យសិល្បៈ ដូចពេលមុនៗ ខណៈពេលមាន អាយុរាងជ្រេហើយក្តី។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាមួយនឹង សម្រស់ក្មេងស្រីម្នាក់ ដែលចេញមុខLiveវីដេអូ នៅកៀករូបនាងរហូត ដែលធ្វើឲ្យបងប្អូនដំបូង ស្មានតែជាកូនស្រីតារាសម្តែងរូបនេះទៅហើយ ព្រោះមុខមាត់វិញ ដូចនឹងរូបនាងខ្លាំង ដែលក្នុងនោះ តារាសម្តែងស្រីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ជាប្អូនស្រី តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្មេងស្រីរូបនេះគឺ ត្រូវគេស្គាល់ឈ្មោះថា «ឌៀប សុហ្វីរ៉ា» ហៅ «ប្រណម្យ» ដែលសព្វថ្ងៃនេះ មានវ័យត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ តែរូបនាង អាចដណ្តើមបានតំណែងក្នុងរឿងភាគខ្មែរ បន្តកន្ទុយ បូករួមនឹង ការថតស្បតពាណិជ្ជកម្មក៏មិនតិចដែរ មិនតែប៉ុណ្ណោះ រូបនាងលេចឮថា ជាកូនកាត់ខ្មែររុស្សី ទើបធ្វើឲ្យ មុខមាត់របស់នាងតូច សម្រស់ស្អាតខ្លាំង បូករួមនឹងស្បែកភ្លឺរលោងចែងចាំងយ៉ាងដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]