កូរ៉ខាងត្បូង៖ វិស័យកម្សាន្ត​កូរ៉េ​ បាន​ឃើញ​ថាតារា​សម្ដែងប្រុស ស្រី​ជា​ច្រើន ដែល​​បានឡើងកូដ ​ក្លាយ​ជា​តារា​ក្នុង​លំដាប់ A ប្រចាំប្រទេស បន្ទាប់​ពីពួកគេ បាន​សម្ដែង​តែ​មួយ​តួសោះ ក្នុងរឿងភាគដែលល្បី មានប្រជាប្រិយ ហេតុដូច្នេះ ត្រូវបានកើនអ្នកគាំទ្រគួរឲ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ មិនមែនតារាកូរ៉េទាំងអស់សុទ្ធតែមានសមត្ថភាព រក្សាបាននូវប្រជាប្រិយភាពរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់នោះទេ ព្រោះតែមាន​តារា​កូរ៉េ​ជា​ច្រើន​ទៀត​ ដែល​ទទួលបានការ​ពហិការ​ ដោយសារ​រឿង​អាស្រូវ​គ្រប់​ប្រភេទ របស់តារាសម្តែងទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថា តារាប្រុសស្រីរូបណាខ្លះ តាមដានជាមួយ​ Khmerload ទាំងអស់គ្នា!

ប្រភព៖ lovekpop95.com

សូមទស្សនារូបភាពខាងក្រោម៖

១. តារាសម្តែង Goo Hye Sun

តារាសម្តែង Goo Hye Sun ធ្លាប់ជាតារាល្បីពេញអាស៊ី ដោយសារតួនាទីរបស់នាងជា Geum Jan Di ក្នុងរឿង «Boys Over Flowers» របស់ទូរទស្សន៍។ ទោះជាយ៉ាងណាក៏ដោយ គ្មានរឿងភាគមួយណាដែលនាងបានសម្តែងដូចជា «Angel Eyes» និង «Blood» បានទទួលការឆ្លើយតបជាវិជ្ជមាននោះទេ។ ដោយឡែក​ការ​សម្តែង​របស់​នាង​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ។

បច្ចុប្បន្នរបស់ភាពល្បីល្បាញ Goo Hye Sun និង អតីតដៃគូរួមសម្តែង Lee Min Ho ឥឡូវនេះគឺខុសគ្នាខ្លាំង ទោះបីពួកគេទាំងពីរល្បីដោយសារ «Boys Over Flowers»។

រូបភាព

២. តារាសម្តែង Kim Hyun Joong

ស្រដៀងទៅនឹង Goo Hye Sun ដែរ តួឯកប្រុសរងលំដាប់ស្តង់ដា Kim Hyun Joong ក៏ល្បីល្បាញដោយសាររឿង Boys Over Flowers ។ អរគុណចំពោះរឿងនេះ លោកមានសំណាងដែលបានក្លាយជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តមួយចំនួនដូចជារឿង «Playful Kiss» «Inspiring Generation» ។

អាជីព​របស់​លោក​បាន​ឡើង​យ៉ាង​លឿន តែបន្ទាប់​មក​មាន​ឧប្បត្តិហេតុ​ដែល​អតីត​មិត្ត​ស្រី​របស់​លោក​បាន​ដាក់​ពាក្យ​ប្តឹង Kim Hyun Joong ពី​បទ​វាយ​ធ្វើ​បាប​បណ្តាល​ឱ្យ​បាក់​ឆ្អឹង​ជំនីរ។ កេរ្តិ៍របស់លោក ស្ទើរតែ​បាត់បង់​អាជីព​របស់​តារារបស់លោក។

រូបភាព

៣. តារាសម្តែង Yoon Eun Hye

Yoon Eun Hye ធ្លាប់ត្រូវបានស្គាល់ថាជា «Hallyu Queen» នៅពេលបានធ្វើជាតួឯកស្រីក្នុងរឿងភាគល្បីចំនួនពីររឿង «Princess Hours» និង «Coffee Prince» ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងចាប់ផ្តើមងាកមករកម៉ូដ អាជីពរបស់ Yoon Eun Hye ចាប់ផ្តើមធ្លាក់ចុះដោយសារតែរឿងអាស្រូវលើការលួចចម្លង។

នៅពេលចោទប្រកាន់ថាបានលួចគំនិតពីអ្នកដទៃ តារាស្រីកូរ៉េមិនត្រឹមតែបដិសេធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយថា ពួកគេកំពុងប្រើប្រាស់កិត្តិនាមរបស់នាង ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅវិញ។

អាកប្បកិរិយា​របស់ Yoon Eun Hye បែបនេះបាន​ធ្វើ​ឱ្យ​សាធារណជន​ខកចិត្តជាខ្លាំង ថែមទាំងធ្លាប់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ «តារា​សម្ដែង​ដែល​គេ​ស្អប់​បំផុត​ក្នុង​ប្រទេស​កូរ៉េ» ដោយ​សារ​តែ​រឿង​អាស្រូវ​នេះ ស្នាដៃ​បន្ត​បន្ទាប់​របស់​នាង​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ឡើយ។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]