បរទេស៖ អាចនិយាយបានថា គឺជាក្រុមគ្រួសារដ៏ល្បីក្នុងពិភពកម្សាន្ត ចំពោះគូស្វាមីភរិយា លោក David Beckham និង Victoria ដែលគ្រប់សកម្មភាពរបស់អ្នកទាំងពីរ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេស រូបភាពដែលបង្ហាញពីសុភមង្គល នៅក្នុងគ្រួសាររបស់អ្នកទាំងពីរផ្ទាល់តែម្ដង។
ដោយឡែក ថ្មីៗនេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្ដីប្រពន្ធមួយគូនេះ បានបង្កព្យុះភ្លៀង នៅលើបណ្ដាញសង្គម ជាមួយរូបថតរំសាយអារម្មណ៍ នៅក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារ បញ្ចេញកាយវិការឱបគ្នាយ៉ាងស្អិតរមួត មានទាំងស្នាមញញឹម ក្រោមបរិយាកាសសមុទ្រ មិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបមួយនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន អាចមើលឃើញ ពីជីវិតគ្រួសារដ៏មានសុភមង្គល ក្រោយពីរៀបការបាន ២២ឆ្នាំ កន្លងទៅ និងជាគ្រួសារដ៏រីករាយ ក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា ទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]