តារាកម្សាន្ត៖ ក្រោយបញ្ចប់បេសកកម្មតំណាងឲ្យកម្ពុជានៅលើឆាកបវរកញ្ញាឯកចក្រវាល និងក្រោយពេលត្រលប់មកពីប្រទេសអុីស្រាអ៊ែល បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី ជានិច្ចកាលតែងតែបង្ហាញមុខក្នុងរូបថតដ៏ស្រស់ស្អាតជាច្រើនប៉ុស្តិ៍ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងអុីនស្តាក្រាម រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រផ្ទាល់តែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងរូបថតប៉ុន្មានសន្លឹកបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ម៉ារ៉ាឌី បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ស អមដោយម៉ូតសក់សេះដ៏ស្រស់ស្អាត ព្រមទាំងការតុបតែងមុខ ដោយរំលេចនៅពណ៌ភ្នែករាងខ្មៅដិតបន្តិច រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរថាបវរកញ្ញារូបនេះ មានសម្រស់ល្អគន់ មើលកាន់តែយូរកាន់តែស្អាតតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើបវរកញ្ញាកម្ពុជារូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]