ភ្នំពេញ៖  ប្រឡូកក្នុងវិស័យចម្រៀងតិចឆ្នាំក៏ពិតមែន តែតារាចម្រៀងស្រី វីរៈ និច ហាក់មានសន្ទុះទីផ្សារការងារ និងប្រជាប្រិយភាពខ្លួន មិនចាញ់សិល្បករមុនជំនាន់ប៉ុន្មានឡើយ ជាមួយគ្នានេះ ក្រោយល្បីល្បាញ ឈ្មោះកាន់តែបោះសម្លេង វីរៈ និច ក៏សម្រេចចិត្តដើរចូលរោងការជាមួយស្វាមីកាលពីប៉ុន្មានខែមុននេះ។

ប្រសិនបើក្រឡេកទៅមើល ពីសម្រស់របស់តារាស្រីរូបនេះវិញ កាលនៅក្រមុំ ក៏ស្អាតម្យ៉ាង ខណៈរៀបការមានស្វាមីហើយ ក៏នៅតែស្អាត មិនតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់កាន់តែខ្ចីទៅៗ ផ្ទៃមុខវិញ ក៏ប្រែជាស្រស់បស់ខុសប្លែកឆ្ងាយជាងពេលមុនៗ មើលទៅក៏ដឹងដែរថា ជីវិតអាពាហ៍ពិពាហ៍តារាស្រីរូបនេះ ស្រស់បំព្រងនិងរីករាយដល់ថ្នាក់ណានោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលពិសេសគឺខណៈពេលតារាស្រីរូបនេះ ពពោះកូនភ្លោះក្នុងផ្ទៃ ៨សប្តាហ៍នេះ គឺរឹតតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំង ជាក់ស្ដែង ទើបតែថ្មីៗនេះ នាងបានបង្ហោះរូបភាពយ៉ាងទាក់ទាញក្នុងឈុតសរំលេចផ្កាលឿងមួយៗ រឹបរាងបង្អួតពោះកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងទាក់ទាញជាមួយនឹងម៉ាក់ៗសាច់សខ្ចីបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 
 វីរៈ និច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]