ពិភពលោក៖ កាលពីពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រកន្លងទៅ លោកអគ្គលេខាអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកមានសុទិដ្ឋិនិយមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅឆ្នាំ ២០២២ លុះត្រាតែភាពមិនស្មើគ្នាបានបញ្ចប់ ប្រសិនបើយើងធ្វើវារួមគ្នា ។
លោកបានបន្ថែមថា "ខណៈពេលដែលគ្មានប្រទេសណាមួយរួចផុតចេញពីការរាតត្បាតនៃជំងឺកូវីដយើងមានឧបករណ៍ថ្មីៗជាច្រើនដើម្បីការពារនិងព្យាបាលកូវីដ ដែលភាគច្រើនមាននៅក្នុងប្រទេសជឿនលឿន។ ភាពមិនស្មើភាពគ្នាកាន់តែយូរ ហានិភ័យកាន់តែខ្ពស់នៃមេរោគនេះវិវត្តតាមវិធីដែលយើងមិនអាចការពារ ឬ ទស្សន៍ទាយ ប៉ុន្តែ ប្រសិនបើយើងបញ្ចប់ភាពមិនស្មើភាព ដោយរួមគ្នាទូទាំងពិភពលោកដើម្បីកម្ចាត់វារួមគ្នានោះ ប្រាកដជាអាចកម្ចាត់កូវីដ១៩ចេញពីពិភពលោកជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានបន្តសង្កត់ធ្ងន់បន្ថែមទៀតថា ដើម្បីរៀបចំពិភពលោកទប់ទល់នឹងការរាតត្បាតនិងជំងឺឆ្លងនាពេលអនាគត "យើងបានបង្កើតប្រព័ន្ធ BioHub ថ្មីរបស់ WHO សម្រាប់ប្រទេសនានាក្នុងការចែករំលែកសម្ភារៈជីវសាស្ត្រថ្មីៗ" ដើម្បីធានាបានថាក្រុមប្រទេសដែលមានសេដ្ឋកិច្ចទាប និងមធ្យមក៏អាចទទួលបាននូវការការពាររួមមួយផងដែរ។
សូមរំលឹកផងដែរថា គិតត្រឹមឆ្នាំ២០២២នេះ ជាឆ្នាំទី៣ហើយ ដែលកូវីដ១៩បន្តមានវត្តមាននៅលើពិភពលោកយើងនេះ ខណ:ដែលបណ្តាប្រទេសនានាក្នុងលោកកំពុងបន្តប្រយុទ្ធប្រឆាំងជាមួយវាយ៉ាងស្វិតស្វាញ៕
ប្រភព៖: សូមចុចទីនេះ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]