ចិន៖ អ្នកស្រុក Xi'an ដែលជាទីក្រុងមួយនៅកណ្តាលប្រទេសចិនបានត្អូញត្អែរអំពីកង្វះខាតស្បៀងអាហារ និងរបស់ចាំបាច់ ខណៈដែលទីក្រុងនេះ បានជាប់គាំងក្នុងការបិទខ្ទប់របស់អាជ្ញាធរ ចាប់តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។

នៅថ្ងៃទី ២៦ ខែធ្នូ អាជ្ញាធរចិន បានបន្តរឹតបន្តឹងបន្ថែមទៀតលើទីក្រុងដែលមានប្រជាជនរស់នៅប្រហែល ១៣ លាននាក់ ខណៈដែលប្រទេសនេះ បានរកឃើញករណីខ្ពស់បំផុតចាប់តាំងពីខែមីនាឆ្នាំ ២០២០ ។សមាជិកម្នាក់គត់ពីគ្រួសារនីមួយៗត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយទិញម្ហូបអាហារ ឬសម្ភារៈចាំបាច់។ផ្សារទំនើប ហាងលក់ទំនិញផ្សេងៗ និងបរិក្ខារពេទ្យបានបន្តដំណើរការ ប៉ុន្តែអាជីវកម្មផ្សេងទៀតនៅក្នុងទីក្រុងត្រូវបានបញ្ជាឱ្យបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីការបិទខ្ទប់ត្រូវបានប្រកាស អាជ្ញាធរ បានអនុវត្តសូម្បីតែការរឹតបន្តឹងការបិទខ្ទប់កាន់តែតឹងរ៉ឹងជាងមុន នៅថ្ងៃទី ២៧ ខែធ្នូ ដែលជាវិធីរារាំងមនុស្សមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែការធ្វើតេស្តរកមេរោគកូវីដ១៩។ នេះបាននាំឱ្យមានបញ្ហាមួយចំនួនដោយអចេតនា។

លុះក្រោយមក ប្រជាពលរដ្ឋចិនជាច្រើន បានធ្វើការត្អូញត្អែរនៅលើបណ្តាញសង្គមរបស់ពួកគេថា ពួកគេខ្វះការផ្គត់ផ្គង់ស្បៀង ខណៈដែលការដឹកជញ្ជូនតាមការសន្យារបស់រដ្ឋាភិបាលត្រូវបានពន្យារពេល។

អ្នកស្រុកជាប់ការបិទខ្ទប់ខ្លះ ក៏បាននិយាយផងដែរថា ពួកគេបានបញ្ជាទិញគ្រឿងទេសតាមអ៊ីនធឺណិត ប៉ុន្តែមិនមានសញ្ញាណាមួយនៃការទទួលបានគ្រឿងទេសនោះទេ។ ជាមួយគ្នានោះ អ្នក​ប្រើ​ប្រាស់នៅ​លើ​បណ្តាញ​សង្គម Weibo ម្នាក់ បាននិយាយថា៖ រូបគេ​មិន​អាច​ទទួល​បាន​បន្លែ​អស់​រយៈ​ពេល​បួន​ថ្ងៃ​មក​ហើយ ចាប់តាំងពីបានបញ្ជាទិញបួនថ្ងៃកន្លងទៅ"៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Mothership Sg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]