ថៃ៖ ថ្មីៗនេះ វាបានក្លាយជាបញ្ហាដែលត្រូវបានហ្វេនៗជាច្រើនតាមដាន បន្ទាប់ពីមានព័ត៌មានលេចឮថា នៅលើបណ្ដាញសង្គម Instagram របស់តារាសម្ដែង លោក Jason Young បានបន្សល់ទុកតែរូបភាពប៉ុន្មានសន្លឹកតែប៉ុណ្ណោះ។
ជាពិសេស បើសូម្បីតែរូបថត Pre-wedding ជាមួយនឹងគូស្នេហ៍ ដែលបានបង្ហោះកាលពីដើមឆ្នាំ ២០២១ ក៏បានបាត់ចេញផងដែរ រហូតធ្វើឲ្យមហាជន មានការសង្ស័យពីរឿងប្រេះឆា ក្នុងទំនាក់ទំនងស្នេហារបស់តារាប្រុសរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ លោក Jason Young ថែមទាំងបានបង្ហោះសារ តាមរយៈ Instagram និងបានបញ្ជាក់ពីបញ្ហាមួយនេះ ដោយបានលើកឡើងថា៖
យ៉ាងណាមិញ តាមរយៈនេះ វាហាក់ដូចជាមិនទាន់បានបញ្ជាក់យ៉ាងច្បាស់នៅឡើយទេ ថាបញ្ហាកើតពីការសង្ស័យរបស់មនុស្សជាច្រើននឺងជាយ៉ាងណា ប៉ុន្តែក៏មានការគាំទ្រមតិយ៉ាងលើសលប់ពីសំណាក់ហ្វេនៗ រួមទាំងមិត្តជាច្រើនទៀត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]