ចិន៖ ខណៈកំពុងតែឈរឈ្មោះ ជាតារាលំដាប់កំពូលមួយរូប តារាស្រី Angelababy តែងតែប្រឈមមុខនឹង រឿងចម្រូងចម្រាសជាច្រើន ជាមួយនឹងការប្រៀបធៀបរូបភាពបច្ចុប្បន្ន ដែលខុសប្លែកពីអតីតកាល និងធ្វើឲ្យនាងបានជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាមរឿងកែ​សម្ផស្ស​ ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទន្ទឺមនឹងការលើកឡើងបែបនេះ ក៏នៅតែមានមហាជនជាច្រើនទៀត បានចូលមកសរសើរទៅលើសម្រស់របស់នាង ពីភាពស្រស់ស្អាតដែលមិនអាចប្រៀបផ្ទឹមបាន ទៀតផង។ជាពិសេស ថ្មីៗនេះ ថែមទាំងមានការចែករំលែករូបថតមួយឈុត ដែលថតដោយអ្នកគាំទ្រផ្ទាល់ ពេល តារាស្រីរូបនេះ បានចូលរួមកម្មវិធីទូរទស្សន៍មួយ ដែលបាន​បង្ក​ឱ្យ​មានភាពរំជើបរំជួល ជាមួយនឹងមុខតូច ស្រស់ស្អាត ភ្លឺរលោង ទាំងកែវភ្នែក និងស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ ហាក់ដូចជាទេពធីតា​ក្នុង​ព្រិល​ពណ៌​ស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រូបភាពដ៏ស្រស់ស្អាតរបស់ Angelababy មួយនេះ ក៏ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណេត និងលើកឡើងពីភាពសាកសមជា តារាកំពូលសម្រស់ក្នុងពិភពកម្សាន្តចិន ខណដែលបច្ចុប្បន្ននេះ នាងឈានចូលវ័យ ៣៣ ឆ្នាំទៅហើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]