រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណត់ផ្លូវជាតិលេខ២១បេ (១១៥) ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចន្លោះម៉ោង ៦៖០០ ល្ងាច ដល់ម៉ោង ៣៖០០ ទៀបភ្លឺ ចាប់ពីថ្ងៃទី០១ ដល់២៧ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មន្ទីរសាធារណការ នឹងបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ចន្លោះម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការសាងសង់លូកាត់ ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ(១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ជូនថា ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា។ដូច្នេះ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបតំណាង រថយន្តធុនធ្ងន់
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]