ថៃ៖ បន្ទាប់ពីប្រកាសលែងលះគ្នាជាមួយនឹងអតីតភរិយា តារាសម្ដែងប្រុស លោក Kelly Tanapat ក៏មានពាក្យចចាមអារ៉ាមជាច្រើន ពីទំនាក់ទំនងស្នេហាថ្មី ដោយសារតែ មានការលេចចេញនូវរូបភាព ជាមួយស្រីស្អាតៗ ជាបន្តបន្ទាប់។ 

ដោយឡែក កាលពីថ្មីៗនេះវិញ លោក Kelly បានធ្វើទាញយកចំណាប់អារម្មណ៍ថ្មីមួយទៀត ក្រោយពីបានបង្ហោះរូបភាព ជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់នៅលើ Instagram ដោយនៅក្នុងនោះ ​អ្នក​ទាំង​ពីរ​ថែមទាំងបាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយគ្នា ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា រូបភាពមួយសន្លឹកនេះ ហាក់មើលទៅមិនភាពកាយវិការស្និទ្ធស្នាលខ្លាំងក៏ដោយ ប៉ុន្តែ ក៏បានធ្វើឲ្យមហាជនជាច្រើន កើតការសង្ស័យក៏ដូចជាចោទសួរ ថាតើនារីរូបនេះ​អាចនឹងក្លាយជាគូស្នេហ៍ថ្មីរបស់លោក ឬយ៉ាងណា ខណៈដែល ម្ចាស់ខ្លួននៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly និង នារីរូបស្រស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]