ភ្នំពេញ​៖​ ក្រោយផ្លាស់ប្ដូរការរស់នៅលើទឹកដីក្រៅប្រទេស​ រួចវិលត្រលប់មកកាន់ប្រទេសកំណើតវិញ​ យើងឃើញថា​ អតីតតារាសម្តែង និង ចម្រៀងអ្នកនាង​ គឹម លីហ្សា​ កាន់តែជោគជ័យនិងមមាញឹកខ្លាំងជាមួយនឹងមុខជំនួញនិងមុខរបរជាច្រើន​ ដោយមានទាំងហាងផលិតផលថែសម្រស់ ហាងលក់គ្រឿងម្ជូរជាច្រើនសាខា ដែលទទួលបានការគាំទ្រពីមហាជន​ និងហ្វេនៗខ្លាំង។

ជាមួយគ្នានេះ​ បើទោះបីជារវល់យ៉ាងណាក៏ដោយ​ បើក្រឡេកមកចាប់អារម្មណ៍លើរូបសម្រស់របស់តារាស្រីសាច់សខ្ចីរូបនេះ​វិញ​ អ្នកណាៗក៏តែងតែសរសើរអំពីនាងមិនដាច់ពីមាត់នោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ​ យើងឃើញថា​ មកទល់ពេលនេះ​ គឹម​ លីហ្សា​ មានវ័យកាន់តែជ្រេ​ មានគ្រួសារ​ មានកូនធំៗដែរទៅហើយ​ ប៉ុន្តែនាងនៅតែពូកែថែរាងរៅ ថែមុខមាត់ និយមតុបតែងខ្លួនស្អាតៗឡូយឆាយពីមួយថ្ងៃទៅមួយថ្ងៃ​ ហាក់មើលទៅមិនទាន់ចាស់តាមវ័យបន្តិចសោះ។ ជាពិសេស​ តាមរយៈ​រូបភាពមួយចំនួនខាងក្រោមនេះ​ អាចនិយាយបានថា មើលទៅការតែងខ្លួនរបស់​ គឹម​ លីហ្សា​ នៅតែស្អាតខ្ញង់​ ក្រមុំមិនដូរតែម្ដង៕

សូមទស្សនា​រូបភាព​ខាង​ក្រោម​៖

គឹម​ លីហ្សា​
គឹម​ លីហ្សា​
គឹម​ លីហ្សា​
គឹម​ លីហ្សា​
គឹម​ លីហ្សា​
គឹម​ លីហ្សា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា