បរទេស៖ តារាចម្រៀងនារី ជនជាតិអង់គ្លេស Adele កំពុងចរចាទិញវិមានដ៏អស្ចារ្យរបស់តារា «Rambo» Sylvester Stallone ដែលជាអចលនទ្រព្យថ្លៃបំផុតមួយនៅ Los Angeles នេះបើយោងតាម Dailymail បានចេញផ្សាយ ។
យោងតាម TMZ បានឱ្យដឹងថា Adele ត្រូវបានគេនិយាយថានឹងចំណាយ ៥៨ លានដុល្លារសម្រាប់វិមានរបស់តារាសម្តែង Sylvester Stallone ដែលបានធ្លាប់ដាក់វីឡានេះដាក់លក់ក្នុងតម្លៃ ១១០ លានដុល្លារក្នុងខែមករា ឆ្នាំ ២០២១ ប៉ុន្តែមិនមានអ្នកទិញទេ ដូច្នេះហើយតារាសម្តែងរូបនេះបានទម្លាក់វាមកត្រឹម ៨៥ លានដុល្លារក្នុងខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអចលនទ្រព្យនេះមានទីតាំងនៅចុងផ្លូវហាយវេ និងមានច្រកចូលជាលក្ខណៈឯកជនផ្ទាល់ខ្លួន នៅក្នុងសង្កាត់ឧទ្យាននៃ North Beverly ដែលជាផ្ទះវីឡាដ៏ប្រណីតៗរបស់អ្នកមាន។ ក្នុងនោះវីឡាមួយនេះ មានបន្ទប់គេងប្រាំមួយ បន្ទប់ទឹកប្រាំបួន រួមមានបន្ទប់គេងមេគ្រួសារ បន្ទប់គេងបី និងបន្ទប់អ្នកបម្រើពីរផងដែរ។
ក្រៅពីនេះវាក៏មានរោងកុន កន្លែងហាត់ប្រាណ បន្ទប់ស៊ីហ្គា ជាមួយនឹងប្រព័ន្ធបន្សុទ្ធខ្យល់ និងកន្លែងហាត់វាយកូនហ្គោលផងដែរ។ លើសពីនេះ តំបន់វីឡាមានអាងហែលទឹក ស្ប៉ា ស្ទូឌីយោ និងយានដ្ឋានឯកជន។
លើសពីនេះ តំបន់វីឡាក៏មានផ្ទះមួយផ្សេងទៀត មានកម្ពស់ ២ ជាន់ ដែលមានបន្ទប់គេង ២ ជាមួយនឹងបន្ទប់ទឹកឯកជន និងផ្ទះបាយបំពាក់យ៉ាងពេញលេញ។ ប្រសិនបើអ្នកទិញកន្លែងនេះ Adele នឹងក្លាយជាអ្នកជិតខាងរបស់តារាជាច្រើន និងមនុស្សល្បីៗលើពិភពលោកដូច្នេះដែរ៕
ប្រភព៖ TMZ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]