ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ពេញមួយឆ្នាំ ប្រទេសកម្ពុជាយើង បានធ្វើការនាំចេញកសិផលបានជាង ៧,៩លានតោន ពោលចំនួនកើនឡើងរហូតដល់ជាង៦៣ភាគរយ ទៅកាន់ទីផ្សារទិសដៅក្រៅប្រទេសចំនួន ៦៨ ដោយរកចំណូលចូលស្រុកវិញបានជិត៥ពាន់លានដុល្លារ។ បើតាមប្រសាសន៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាក់ស្តែង យោងតាមគណនីទំព័រហ្វេសប៊ុក លោក វេង សាខុន ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសរុប ទៅទីផ្សារក្រៅប្រទេសបានចំនួន ៧ ៩៨៤ ២៥១, ៨៣ តោន ដោយទទួលបានចំណូលជាង ៤,៩ពាន់លានដុល្លារអាម៉េរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះទៀត យោងតាមប្រភពដដែល កសិផលដែលនាំចេញសរុប ដែលកម្ពុជាសម្រេចបាននេះ គឺមានកើនឡើង ៦៣,៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២០កន្លងមកនេះ។ ក្នុងនោះដែរចំណោម កសិផលសរុបដែលនាំចេញរួមមាន អង្គរ ជាង៦១ម៉ឺនតោន, ស្រូវ ជាង៣,៥លានតោន, ចំណិតដំឡូងមីក្រៀម ជាង១,៦លានតោន, ដំឡូងមីស្រស់ ជាង១,១លានតោន, ម្សៅដំឡូងមី ជាង៣,៥ម៉ឺនតោន, កាកសំណល់ដំឡូងមី ជាង៩ពាន់តោន។គ្រាប់ស្វាយចន្ទី ជាង៩៣ម៉ឺនតោន, គ្រាប់ពោត ជាង២០ម៉ឺនតោន, គ្រាប់សណ្ដែកបាយ ជាង២,៨ម៉ឺនតោន, គ្រាប់សណ្ដែកសៀង ជាង១សែនតោន, ផ្លែចេកស្រស់ ជាង៤២ម៉ឺនតោន, ផ្លែក្រូចថ្លុង ជាង៣,៨ម៉ឺនតោន, ផ្លែស្វាយស្រស់ ជាង២៤ម៉ឺនតោន, ដំណាប់ស្វាយ ជាង១,៧ម៉ឺនតោន, ទឹកស៊ីរ៉ូប៍ស្វាយ ជាង៤ពាន់តោន, ដូងប្រេង ៦,២ម៉ឺនតោន, ម្រេច ២,៨ម៉ឺនតោន, បន្លែចម្រុះជាង ១០០តោន និងផលិតផលចំនួន ៩៥មុខផ្សេងទៀត ចំនួន ១៨ម៉ឺនតោន៕
ប្រភព៖ ថ្មីថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]