ចំពេលមានការភ័យខ្លាចនៃរលកទី៣ ដោយសារតែការកើនឡើងនៃករណីវីរុសបំប្លែង Omicron ទូទាំងពិភពលោក ប្រទេសអ៊ីស្រាអែលបានរាយការណ៍ករណីថ្មីដំបូងមួយនៃវីរុសថ្មីគឺ Florona។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើ Florona ជាអ្វី?
ជាក់ស្ដែង Florona ជាឈ្មោះដែលត្រូវបានផ្ដល់ឲ្យសម្រាប់ស្ថានភាពនៅពេលដែលអ្នកជំងឺកើត កូវីដ-១៩ផង និងកើតជំងឺ Influenza ផង ឬខ្មែរយើងស្គាល់ថាជាជំងឺផ្ដាសាយធំ។ ករណីដំបូងនៃវីរុស Florona ត្រូវបានរកឃើញលើស្ត្រីទើបសម្រាលកូនម្នាក់ក្នុងមន្ទីរពេទ្យនៅទីក្រុង Petah Tikva ភាគកណ្ដាលនៃប្រទេសអ៊ីស្រាអែល។ យោងតាមការរាយការណ៍ដំបូងឲ្យដឹងថា ស្ត្រីរូបនេះមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទេ ហើយចំពោះរោគសញ្ញាក៏មានសភាពស្រាល ហើយគេរំពឹងថានាងនឹងបានចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ។
រោគសញ្ញានៃ Florona
រោគសញ្ញានៃ Florona រួមមានគ្រុនក្ដៅខ្លាំង ឈឺទ្រូងជាប់គ្នា ឬតឹងទ្រូង ដកដង្ហើមខ្លី និងបាត់បង់ចំណង់អាហារ។ វាក៏អាចនាំឲ្យមានស្ថានភាពនៃការភ័ន្តច្រឡំ និងការថប់បារម្ភផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក រោគសញ្ញាស្រាលនៃការឆ្លងជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្ដាសាយ អាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញារបស់ Florona ក៏អាចរួមមានរលាកសួត និងរលាកសាច់ដុំបេះដូងផងដែរ។
តើធ្វើដូចម្ដេចដើម្បីការពារខ្លួនពី Florona?
អនុវត្តតាមវិធានការរក្សាគម្លាតពីមនុស្សជុំវិញខ្លួន ការពាក់ម៉ាស និងការចាក់វ៉ាក់សាំងទាំងវ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងផ្ដាសាយ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនពី Florona ។
បន្ថែមពីលើនេះ យើងត្រូវដឹងថា Florona មិនមែនជាវីរុសបំប្លែងនៃជំងឺកូវីដ-១៩ ថ្មីទេ។ វីរុសបំប្លែងថ្មីចុងក្រោយ ដែលត្រូវបានរកឃើញគឺ Omicron ហើយមិនមានវីរុសបំប្លែងថ្មីណាមួយទៀត ត្រូវបានសម្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]