វៀតណាម៖ កាលពីថ្ងៃច័ន្ទនេះ ទិន្នន័យអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ទៅ ១៥,៩១៦ ករណី បូករួមទាំងករណីនាំចូលអូមីក្រុងចំនួន ៤ផ្សេងទៀតផងដែរ។
ដោយឡែក ករណីជំងឺកូវីដ១៩អូមីក្រុង ថ្មីចំនួន៤នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងហាយឌឿង និងហាយហ្វុងភាគខាងជើង និងខេត្តថាញ់ហូ ប៉ែកកណ្តាលនៃភាគខាងជើង ក្នុងប្រទេសវៀតណាម។ ខណៈពេលស្ថានភាពជំងឺកូវីដ១៩ កំពុងតែមានកើនឡើងជាងលំដាប់នោះ អាជ្ញាធរនៅក្នុងប្រទេសវៀតណាមរកឃើញករណីកូវីដ១៩ ប្រភេទអូមីក្រុងសរុបចំនួន២៤ ករណី បើគិតត្រឹមពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីឆ្លងសរុបនៅក្នុងរលកថ្មីនេះមានសរុបទៅដល់ ១,៧៧២,២៥៧ករណី ក្នុងនោះទីតាំងដែលមានឆ្លងកូវីដ១៩ខ្លាំងជាងគេនោះគឺ ទីក្រុងហាណូយ មាន២១០០ករណី ទីក្រុងហាយហ្វុង មាន១៧៤៩ ករណី និង ទីក្រុងតៃនិញ មាន៩១៩ ករណី។
មកទល់ពេលនេះ ក្នុងប្រទេសវៀតណាម មានអ្នកជាសះស្បើយសរុប ១,៣៩៧,១៥៧ ចំណែកចំនួនអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ មានចំនួនសរុប ៣៣,០២១ ឬប្រហែល ១.៩ ភាគរយនៃអ្នកឆ្លងទាំងអស់។
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]