ថៃ៖ គឺជាគូស្នេហ៍ដ៏ល្បីមួយទៀតនៅក្នុងពិភពកម្សាន្ត រវាង តារាTomboy Jeab Lalana និង មិត្តស្រីរបស់ខ្លួន ដែលតែងតែបញ្ចេញពីសកម្មភាពល្អូកល្អើនជាច្រើន មិនចាញ់គូស្នេហ៍ប្រុសស្រីដទៃ រហូតធ្វើឲ្យហ្វេនៗកំពុងតែរងចាំពីដំណឹងល្អរបស់អ្នកទាំងពីរ។ ឮ

ប៉ុន្តែ ថ្មីៗនេះ Jeab Lalana បែរជាបានចេញមកបង្ហើបពីរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន ដោយបានលើកឡើងថា បច្ចុប្បន្ន​នេះ ស្នេហារបស់នាងជាមួយនឹងមិត្តស្រីនោះ ហាក់មិនផ្អែមល្ហែមដូចពីមុនឡើយ ព្រមទាំងលើកហេតុផល ដែលនាង មិនទាន់សម្រេចចិត្ត​រៀបការ​ជាមួយនឹង​មិត្ត​ស្រី ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលត្រូវគេសួរនាំពីរឿងមានកូន ស្រាប់តែ Jeab Lalana បានត្រឹមតែបង្ហើបថា នាងមិនចង់បាននោះទេ ព្រោះមាន​អារម្មណ៍​ថា ​​ជីវិត​មនុស្សតែ​ពីរ​នាក់​បែប​នេះ គឺ​វា​មាន​សុភមង្គល​ជាង។ យ៉ាងណាមិញ ចំពោះរឿងរៀបការ នាងក៏កំពុងតែរង់ចាំច្បាប់ចេញ ដែលនឹងអនុញ្ញាតឱ្យអ្នកទាំងពីរមានសិទ្ធិស្មើគ្នា ក្នុងការរៀបការ ដូចជាបុរសនិងស្ត្រីពិតប្រាកដ ផងដែរ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Jeab Lalana 
Jeab Lalana 
Jeab Lalana និង មិត្តស្រី
Jeab Lalana និង មិត្តស្រី
Jeab Lalana និង មិត្តស្រី
Jeab Lalana និង មិត្តស្រី
Jeab Lalana
Jeab Lalana
Jeab Lalana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]