ថៃ÷ ដូចពាក្យចាស់លោកលើកឡើងថា ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ កាលពីពេលថ្មីៗកន្លងទៅនេះ ស្នេហារវាងកំលោះអាយុ១៨ឆ្នាំ និងស្រ្តីជាដៃគូស្នេហ៍វ័យ៥៨ឆ្នាំ ដែលមានវ័យខុសគ្នា៤០ឆ្នាំ បានផ្ទុះកក្រើកពេញបណ្តាញសង្គមជាពិសេសនៅក្នុងប្រទេសថៃ ក្រោយគូស្នេហ៍ខុសជំនាន់មួយគូនេះបានបង្ហោះវីដេអូដោយបានរៀបរាប់រឿងរ៉ាវដើមចងពីការសាងស្នេហ៍គ្រាដំបូង។
ជាក់ស្តែងនៅក្នុងវីដេអូសំនួរ-ចម្លើយ កំលោះដែលមានអាយុ១៨ឆ្នាំបាននិយាយថាអ្នកទាំងពីរបានទាក់ទងគ្នារយៈពេល១១ខែមកហើយ ប៉ុន្តែទើបតែបានជួបគ្នាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។ទោះបីជាមានការជួបបញ្ហាឬឧបសគ្គខ្លះៗក្នុងទំនាក់ទំនងក៏ប៉ុន្តែអ្នកទាំងពីរយល់ចិត្តគ្នា ។ លោកក៏បានបង្ហើបឱ្យដឹងផងដែរ លោកបានជួបគ្នាដំបូងក្នុងTikTok ដែលខាងស្រីជាអ្នកចាប់អារម្មណ៍លោកមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជាការគួរឲ្យកត់សម្គាល់រឿងរ៉ាវរបស់គូស្នេហ៍មួយគូនេះបានផ្ទុះឡើង និងក្លាយជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនៅក្នុងTikTok ដោយឃ្លីបរបស់ពួកគេនៅលើ TikTok ទទួលបានការចាប់អារម្មណ៍ និងមានការមើលរាប់លានដងថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]