ហុងកុង៖ នៅថ្ងៃទី ៤ ខែមករាកន្លងទៅ យោងតា​ម គេហទំព័រ HK01 បានរាយការណ៍ឲ្យដឹងថា អ្នកដឹកនាំរឿងដ៏ល្បីមួយរូប បានចែករំលែកអំពីដំណើរការជ្រើសរើស តារាប្រុស លោក Raymond Lam សម្រាប់តួអង្គក្នុងរឿងមួយដែលជាកំណែទម្រង់ថ្មី ។

ប៉ុន្តែអ្វីដែលបានធ្វើឲ្យ ទស្សនិកជនចាប់អារម្មណ៍នោះគឺ អ្នកដឹងនាំរឿងរូបនេះ បែរជានិយាយថា រឿងមួយនេះដែលបានផលិតក្នុងឆ្នាំ ២០០២ គឺជាការសហការលើកដំបូងរបស់ខ្លួន ជាមួយនឹង លោក Raymond Lam ហើយកាលពីមុននោះ នៅពេលដែលតារាសម្ដែងរូបនេះ នៅ TVB អ្នកដឹងនាំរូបនេះ ក៏បានគិតថា Raymond Lam ហាក់ដូចជាត្រូវប្រើប្រាស់ខុសកន្លែង និងធ្វើឲ្យ ទេពកោសល្យមួយនេះខ្ជះខ្ជាយទៀតផង។ ដូច្នេះហើយ ទើបកាលពីដំបូង លោកមិនបានតាំងចិត្តនឹងជ្រើសរើស លោក Raymond Lam នោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណា ក្រោយមក នៅពេលដែលមានអ្នកសហការផ្សេងទៀត បានបញ្ជាក់ថា ការសម្ដែងរបស់តារាប្រុសរូបនេះ មានភាពល្អប្រសើរជាងមុន លោកក៏បានឲ្យឱកាសទៅតារាប្រុសរូបនេះ ព្រមទាំងលើកឡើងថា នៅក្នុងអំឡុងពេលថត លោក Raymond Lam មិនបានធ្វើឲ្យអ្នកដឹកនាំរឿងរូបនេះ ខកបំណងឡើយ ជាពិសេស ការសម្ដែងរហូតដល់ ៩០% នៃឈុតឆាកសកម្ម គឺត្រូវបានសម្តែងដោយ តារាប្រុសរូបនេះខ្លួនឯង ទៀតផង ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Raymond Lam
Raymond Lam
Raymond Lam
Raymond Lam
Raymond Lam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]