បើស្រីៗយើងមានបញ្ហាឈឺពោះ ឬមិនស្រួលក្នុងពោះខ្លាំង និងមានរយៈពេលយូរ នេះអាចមកពីដុំគីសក្រពេញអូវែ។ នេះជារឿងធម្មតាប៉ុណ្ណោះដែលសារធាតុរាវ ឬថង់ជាលិកា តូចៗទាំងនោះកើតមាននៅលើ ឬនៅក្នុងអូវែ។ ដុំគីសភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែក្នុងករណីដែលយើងមានអារម្មណ៍ហើមពោះរយៈពេលយូរ នេះអាចជាសញ្ញាបញ្ជាក់ថាដុំគីសអូវែកំពុងលូតលាស់។ បន្ថែមពីនេះ ស្រីៗយើងក៏អាចមានអារម្មណ៍ឈឺចុកចាប់នៅផ្នែកម្ខាងនៃពោះផ្នែកខាងក្រោម ខ្នងផ្នែកខាងក្រោម ឬឆ្អឹងអាងត្រគាកផងដែរ។
សញ្ញាផ្សេងទៀតបញ្ជាក់ថាយើងមានដុំគីសក្រពេញអូវែ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ឈឺចាប់នៅពេលរួមភេទ
- ប្រែប្រួលទម្លាប់នៃការបន្ទោបង់ ឬនោម
- ស្រក ឬឡើងទម្ងន់ដែលមិនបានរំពឹងទុក
- មានអារម្មណ៍ឆ្អែតលឿននៅពេលញ៉ាំអាហារ
- ឈឺចាប់នៅពេលមករដូវ
- នោមញឹកញាប់។
ចំពោះគីសដែលចេញឈាម ផ្ទុះ ឬធ្វើឲ្យអូវែរមួល អាចបណ្ដាលឲ្យស្រីៗយើងកាន់តែឈឺចាប់ខ្លាំងក្លា។ សញ្ញាផ្សេងទៀតដែលបង្ហាញថា យើងមានដុំគីសអូវែដែលផ្ទុះ រួមមាន៖
- ចង្អោរ ឬក្អួត
- គ្រុនក្ដៅ
- ហូរឈាមតាមទ្វារមាស
- វិលមុខ
- ខ្សោយ។
ពេលណាគួរទៅជួបគ្រូពេទ្យ?
បើស្រីៗយើងជួបប្រទះការឈឺចាប់អាងត្រគាកខ្លាំង ជាពិសេសនៅពេលដែលអាការៈនេះកើតឡើងភ្លាមៗ យើងគប្បីទៅជួបគ្រូពេទ្យជាបន្ទាន់ ពីព្រោះអូវែរមួល អាចកាត់បន្ថយ ឬបញ្ឈប់លំហូរឈាមតែម្ដង ដែលអាចប៉ះពាល់ដល់អូវែធ្ងន់ធ្ងរ។ មួយវិញទៀត ចំពោះការឈឺចាប់អាងត្រគាកទូទៅ យើងក៏ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុនៃការឈឺចាប់ឲ្យបានច្បាស់លាស់ដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]