រាជធានីភ្នំពេញ÷ ថ្លែងមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យគួរតែបញ្ឈប់ទង្វើអសីលធម៌របស់គូស្រករមួយចំនួន ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម ក្រោយការចែកផ្លូវគ្នា ដែលធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌ក្នុងសង្គម។
សូមរំលឹកផងដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងទាក់ទងនឹងផលវិបាកនៃការឈ្លោះគ្នារវាងគូស្រករតាមអនឡាញដែលបានជិះឥទ្ធិពលអវិជ្ជមានទៅលើអានាគតកូនៗ និងធ្វើឲ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះសូមពុកម៉ែបងប្អូន និងប្រិយមិត្តមេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]