ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា រក្សាដំណែងជា «ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ2021» ពី Asiamoney ជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ។ កិត្តិនាមដ៏កំពូលនេះ ត្រូវបានផ្ដល់ជូន ABA បន្ទាប់ពីត្រូវបានទទួលស្គាល់ថាជា ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជាក្នុងឆ្នាំ2019 និងឆ្នាំ2020។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទស្សនាវដ្ដីថ្នាក់តំបន់ដ៏មានកិត្យានុភាពនេះ គូសបញ្ជាក់ជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។ ABA ទទួលបានការសាទរចំពោះយុទ្ធសាស្ដ្ររបស់ខ្លួនលើនវានុវត្តន៍ ដែលលេចធ្លោលើ ទីផ្សារក្នុងស្រុក បង្កើនវិស័យពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការ អតិថិជន ទាំងអស់នេះសម្រេចបានក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ។
ក្នុងឆ្នាំ2021 ABA សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍកម្មវិធីធនាគារតាមទូរស័ព្ទរបស់ខ្លួន។ ABA Mobile ដែលជាកម្មវិធីសេវាធនាគារល្អបំផុត ត្រូវបានគ្រប់ដណ្ដប់ដោយមុខងារនវានុវត្តថ្មីៗដូចជា គណនីរហ័ស សម្រាប់អតិថិជនមិនទាន់មានគណនីធនាគារ, ការផ្ទេរប្រាក់ក្នុងស្រុកតាមគម្រោងបាគង, ការបើកកាតប្លាស្ទិក ព្រមទាំងសេវាធនាគារប្រចាំថ្ងៃផ្សេងៗជាច្រើនទៀត។
អំឡុងពេលនៃការរីករាលជំងឺកូវីដ វិស័យពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុកមានសន្ទុះកើនឡើង នៅពេល ABA ដាក់ឲ្យប្រើប្រាស់កម្មវិធី PayWay Mobile ដែលប្រែក្លាយស្មាតហ្វូនទៅជាម៉ាស៊ីនទូទាត់ចល័ត POS ដើម្បីបង្កើតកូដ QR និងទទួលទូទាត់បែបឌីជីថល។ កម្មវិធី PayWay Mobile ក៏ផ្តល់ជូននូវការផ្ញើលីងទូទាត់សម្រាប់ផលិតផល ឬសេវាកម្មតាមរយៈកម្មវិធីផ្ញើសារនានា ដើម្បីទទួលបានការទូទាត់ភ្លាមៗផងដែរ។
នៅក្នុងផ្នែកសេវាធនាគារសម្រាប់អាជីវកម្ម ABA បានដាក់ឲ្យប្រើប្រាស់ឡើងវិញនូវកម្មវិធីធនាគារអនឡាញសម្រាប់ អាជីវកម្ម (IBB) តាមរយៈការនាំយក ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) មុខងារ គណនីនិម្មិត, ការភ្ជាប់ជាមួយកម្មវិធីគណនេយ្យអនឡាញធំៗដូចជា Banhji, QuickBooks, និង Xero រួមជាមួយនឹងកំណែ ទម្រង់ផ្សេងៗជាច្រើនទៀត។
ធនាគារក៏បានអភិវឌ្ឍបណ្ដាញទីតាំងស្វ័យសេវា 24/7 របស់ខ្លួន ដើម្បីនាំមកនូវភាពងាយស្រួល និងបត់បែនបន្ថែម ដល់អតិថិជន។ ទីតាំងទាំងនេះស្ថិតក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកខ្លាំង ហើយផ្ដល់ជូន ការចូលប្រើប្រាស់ គណនីអតិថិជនបានពេញមួយថ្ងៃ តាមរយៈម៉ាស៊ីនស្វ័យសេវាសម្បូរបែបរួមមាន ទូ ATMs, មាស៊ីនដកដាក់ប្រាក់ (CRM) និងម៉ាស៊ីនដាក់មូលប្បទានបត្រ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖
លោកបន្ថែម។
Asiamoney មានប្រសាសន៍ក្នុងរបាយការណ៍ពានរង្វាន់របស់ខ្លួនថា៖
ការរាតត្បាតនៃមេរោគកូវីដ ធ្វើឲ្យធនាគារនេះកាន់តែរឹងមាំ។ គ្រឹះស្ថាននេះបានបង្រឹងធុរកិច្ចផ្នែកកាតឥណពន្ធ និងឥណទាន, interface ទូទាត់រួមគ្នា, ផ្ទេរប្រាក់ភ្លាមៗ និងផ្ទេរតាម SWIFT ក៏ដូចជាហិរញ្ញប្បទានពាណិជ្ជកម្មជាដើម។ ក្នុងខែមករា 2021 ធនាគារបានបន្ថែមមុខងារគណនីរហ័សទៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួន។
ទាំងនេះបានកែប្រែដំណើរការបើកគណនីធនាគារបែបប្រពៃណី ដែលពីមុនត្រូវទៅសាខាធនាគារជាមួយនឹងគោលការណ៍ស្គាល់អតិថិជន (KYC) នវានុវត្តន៍ដែលមានប្រកួតប្រជែងពីដៃគូដើម្បីដាក់ដំណើរការមុខងារនេះដោយខ្លួនឯង។
ធនាគារ ABA ផ្ដល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងនាវានុវត្ត ដល់សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូចបំផុត និងរូបវន្ដបុគ្គល។ គិតត្រឹមថ្ងៃទី 31 ធ្នូ 20201 ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 7.7 ប៊ីលានដុល្លារអាមេរិក ហើយបច្ចុប្បន្នគ្រប់គ្រងជាង 2.75 លានគណនី តាមរយៈបណ្ដាញទូលំទូលាយ ដោយមានសាខា 80 ម៉ាស៊ីនស្វ័យសេវាជាង 800 រួមជាមួយសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម និងកម្មវិធីធនាគារតាមទូរស័ព្ទដៃទំនើប។
អំពីទស្សនាវដ្តី Asiamoney
រយៈពេលជាងបីទសវត្សរ៍ ទស្សនាវដ្តី Asiamoney គឺជាសំឡេងនៃឧស្សាហកម្មធនាគារ និងទីផ្សារមូលធននៅអាស៊ី។ ក្នុងអំឡុងពេលនោះ ការបោះពុម្ពផ្សាយនេះមានសារៈសំខាន់ណាស់ក្នុងការគ្របដណ្តប់លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ដែលមានវឌ្ឍនភាពរុងរឿងនៅលើពិភពលោក។ ច្បាប់ចេញផ្សាយនីមួយៗរបស់ទស្សនាវដ្តី Asiamoney មានរបាយការណ៍ស៊ីជម្រៅ និងពានរង្វាន់វិស័យធនាគារជាច្រើននៅក្នុងទីផ្សាររហូតដល់ទៅ 6 នៅអាស៊ីប៉ាស៊ីហ្វិក។ ការសម្រេចចិត្តផ្តល់ពានរង្វាន់របស់ទស្សនាវដ្តី Asiamoney ត្រូវបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មានជាន់ខ្ពស់ដឹកនាំដោយនិពន្ធនាយករបស់ទស្សនាវដ្តី Euromoney បន្ទាប់ពីទទួលបានការដាក់សំណើលម្អិតពីអ្នកចូលរួមទីផ្សារនេះ និងរួមជាមួយការស្រាវជ្រាវលើទីផ្សារធនាគារ និងមូលធនដោយគណៈកម្មាធិការនិពន្ធនាយក។ និពន្ធនាយកជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅប្រទេស ឬតំបន់នីមួយៗដើម្បីជួបជាមួយនឹងធនាគារិកនាំមុខគេ និងប្រមូលមតិយោបល់ពីអតិថិជន និងគូប្រកួតប្រជែងផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]