កំពត៖ វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ដែលមានត្រូវបានរៀបពិធី ពុទ្ទាភិសេក កាលពីព្រឹកថ្ងៃច័ន្ទ ទី៣ មករា ២០២២ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
លោក ហេង ហុកឡាយ និង លោក ឈុន ហេងឡេង អគ្គនាយកក្រុមហ៊ុនអេចអិល ណាការ៉ា ឌីវេឡុបម៉ិន បានផ្តួចផ្តើមគំនិតសាងសង់ វិមាន ព្រះបរមបដិមា ព្រះអង្គគោកធ្លក សម្រាប់ជាទីសក្ការបូជា ដល់ប្រជាជនកម្ពុជាទាំងមូល ជាពិសេស និង ញាតិញោម ដែលបានទៅដល់ទឹកដីខេត្តកំពត កុំភ្លេចឈាងចូលអុជធូបបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ហេង ហុកឡាយ បានថ្លែងថា មូលហេតុដែលលោកបានតាំងចិត្តសាងសង់ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ឡើងក្នុងគោលបំណងលើកស្ទួយដល់ព្រះពុទ្ធសាសនា ស្ថាបត្យកម្មបុរាណខ្មែរ ជាពិសេស កន្លែងល្បី ស័ក្ដិសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋយើង តែងតែដឹងពីបារមី របស់ព្រះអង្គគោកធ្លក ដែលបានដំណាលថា ពួកខ្មាំងសត្រូវ ដែលមានបំណងប៉ុនប៉ងធ្វើអាក្រក់មកលើ ទឹកដីកម្ពុជា គឺមិនបានសម្រេចទេ ជាក់ស្តែងរូបបដិមា របស់ព្រះអង្គគោកធ្លក ស្ថិតនៅស្រុក មណ្ឌលសីមា ក្បែរច្រកអន្តរជាតិចាំយាម។
ដូច្នេះហើយទើបលោក ហេង ហុកឡាយ ថាការកសាងព្រះបដិមា នៅក្នុងខេត្តកំពតនេះ គឺសម្រាប់បងប្អូន ប្រជាពលរដ្ឋកម្ពុជា មកសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គគ្រប់ៗគ្នា ដោយរឹទ្ធាអំណាចរបស់ព្រះអង្គ និងជួយឃុំគ្រងកូនចៅ អោយជួបតែសេចក្តីសុខ។
សូមជម្រាបថា ព្រះបរមបដិមា ព្រះអង្គគោកធ្លក សាងសង់នៅ លើ ផ្ទៃដី សរុប ជាង ៤ហិកតារបស់ បុរី អាយខនកំពត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៣ ក្នុង ភូមព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍នាក្រុងកំពត ខេត្តកំពត។ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះទាំងថ្ងៃទាំងយប់ ដោយជាងចម្លាក់ខ្មែដែលមាន ទំងន់ សរុបជាង ១៥តោន កំពស់ ៤,៩ ម៉ែត្រ និង ព្រះភ្នែនព្រះអង្គ ប្រវែង ១,៩៦ ម៉ែត្រ ព្រមជាមួយ បុស្បុក៧ថ្នាក់ កំពស់រហូតដល់ ២៣ម៉ែត្រ៩តឹក ប្រវែង មុខកាត់ ២១,២ ម៉ែត្រ និង ជម្រៅ១៨,៣ម៉ែត្រ ស្មើនឹងទំហំ ៣៨៨ ម៉ែត្រក្រឡា ប្រកបដោយក្បូរក្បាច់ វិចិត្ររចនាលម្អដោយបុស្បុក៧ថ្នាក់ និងចំណាយថវិការ ប្រមាណ ៨៦៧ ៨៨៨ ០០០រៀល (ប្រាំបីរយហុកសិបប្រាំពីរលាន ប្រាំបីសែន ប្រាំបីម៉ឺន ប្រាំពាន់រៀល)ដែល បង្ហាញពីអត្តសញ្ញាណ ស្ថាបត្យកម្ម បុរាណ ខ្មែរ ដ៏ អស្ចារ្យ និងសម្រាប់ជាទីសក្ការ: ដល់ មហាជន ទូទៅ ក្នុងប្រទេសផងដែរ។
ផ្អែកតាមឯកសារ រូបពុទ្ធបដិមាករ គឺជារូបតំណាង ឲ្យព្រះសមណគោតមបរមគ្រូនៃយើង។ ចំពោះ ព្រះនាម ព្រះអង្គ គោកធ្លកនេះ គឺ បុព្វបុរសយើង ដាក់ភ្ជាប់ឈ្មោះប្រទេសខ្មែរ កាលពីសម័យហ្វូណន ឬ នគរភ្នំ និង នគរគោក ធ្លក ពី ព្រោះ បដិមាករពុទ្ធរូបអង្គនេះ មានបារមីខ្លាំងពូកែណាស់ ហើយ មានការគោរពបូជាបួងសួង សុំសេចក្ដីសុខ ចម្រើនបានបំណងប្រាថ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]