ហ្វេសប៊ុក÷ កាលពីពេលថ្មីៗនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលបានឃើញរូបថតចាប់សកម្មភាពរបស់អ្នកដំណើរដែលថតចេញច្បាស់ៗពីកាមេរ៉ាសុវត្ថិភាពក្នុងគោលដៅផ្លូវជាតិលេខ៣ ឆ្ពោះពីភ្នំពេញទៅខេត្តកំពត ដោយថតបាននូវរាល់សកម្មភាពរបស់អ្នកដំណើរតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតប្រមាណជាបួនប្រាំសន្លឹកដំបូងនោះ គេសង្កេតឃើញមានអ្នកដំណើរមួយចំនួនកំពុងតែសម្រាកដេកនៅក្នុងឡានដោយសកម្មភាពនោះត្រូវបានកាមេរ៉ាសុវត្ថិភាពថតចាប់បានច្បាស់ៗបើទោះបីជានៅពេលយប់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កាលពីកំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ចូន បានដំឡើងកាមេរ៉ាវាស់ ល្បឿន១០កន្លែង ពីផ្លូវជាតិលេខ៣ពីភ្នំពេញដល់ក្រុងកំពត ដើម្បីស្វែងរកអ្នកប្រព្រឹត្តល្មើសនឹងច្បាប់៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

កាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព 
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]