បរទេស៖ តារាស្រី Karina សមាជិកក្រុម Aespa ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្រស់ស្អាតរបស់នាង សូម្បីតែមុនពេលបង្ហាញខ្លួនមុនចូលសិល្បៈទៅទៀត​ រហូតដល់​នាងទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ខណៈ​ដែរ បានបញ្ចេញ​ភាព​ទាក់ទាញ​យ៉ាង​ពេញ​ទំហឹង​ទាំង​លើ​ឆាក និង​ការ​បង្ហាញ​មុខ​តាម​ទូរទស្សន៍​នានា ។

ជាក់ស្តែងកាលពីឆ្នាំមុន Aespa បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមនៅក្នុងពិធីបុណ្យ Thanksgiving Day Parade ឆ្នាំ ២០២១ របស់ Macy ។ បន្ទាប់មក សមាជិកត្រូវបានគេមើលឃើញថារីករាយនឹងកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេនៅជុំវិញទីក្រុងនៃដំណើរកម្សាន្ត ទស្សនាកិច្ចរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Karina បានចែករំលែករូបថតជាច្រើនសន្លឹកដែលខ្លួនកំពុងរីករាយនឹងពេលវេលារបស់នាងនៅទីក្រុងញូវយ៉ក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៉ីនធឺណែត និងអ្នកគាំទ្រដូចគ្នា។

តួយ៉ាង រូបភាពទាំងនោះ ត្រូវបានគេ ចែក​រំលែក​ វា​នៅ​លើ​សហគមន៍​អនឡាញ​​ ដែល​អ្នក​លេង​អ៉ីមធឺណែត​ផ្សេង​ទៀត ​បាន​ចូល​រួម​ដើម្បី​ចែក​រំលែក​គំនិត​របស់​ពួកគេ ដោយបានលើកឡើងថា Karina មាន​មុខ​មាត់​ដូច​ជា​និស្សិត​ ដែលមកពីគ្រួសារអ្នកមាន ​ដែល​កំពុងបន្តការសិក្សា ​នៅ​មហាវិទ្យាល័យ​ក្នុង​ទីក្រុង​ញូវយ៉ក ដោយសាររូបសម្រស់ និងការលេងខ្លួន បែបហាយៗនេះហើយ បានវាក្លាយជាប្រធានបទ យកមកគ្រប់គ្នា ដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]