បរទេស​​៖ តារាទូរទស្សនិ៍ Kim Kardashian បានចុចប៊ូតុងដើម្បី Unfollow តារាស្រី Miley Cyrus នៅលើ Instagram បន្ទាប់ពីឃើញតារាចម្រៀងស្និទ្ធស្នាលជាមួយគូស្នេហ៍វ័យក្មេងរបស់នាងគឺតារាកំប្លែង Pete Davidson ធ្វើឱ្យមានព័ត៌មានចចាមអារ៉ាម ថានាងកំពុងប្រច័ណ្ឌ នឹង Miley Cyrus។

ជាក់ស្តែង គណនីអ្នកគាំទ្ររបស់ Miley Cyrus MileyEdition បានកត់សម្គាល់ឃើញថា Kim Kardashian បានឈប់ follow នាង Miley Cyrus ស្ងាត់ៗក្នុងឆ្នាំថ្មី។ ពីមុន Kim បានចាប់ផ្តើម follow Miley នៅលើបណ្តាញសង្គមនៅដើមខែធ្នូ នៅពេលដែលតារាចម្រៀង និង Pete Davidson សហការគ្នារៀបចំកម្មវិធីចូលឆ្នាំសកលនៅ Miami រដ្ឋ Florida ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពខាងក្នុង ត្រូវបានគេនិយាយថា តារាទូរទស្សន៍អាយុ ៤១ ឆ្នាំមិនសប្បាយចិត្តដែល Miley Cyrus មានភាពស្និទ្ធស្នាលជាមួយ Pete Davidson អស់រយៈពេលជាងមួយខែ នៃការធ្វើការរួមគ្នារបស់ពួកគេ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម

Pete Davidson និង Miley Cyrus 
Kim Kardashian និង Pete Davidson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]