បារាំង៖ នាក្នុងពេលកន្លងមកនេះ វត្តមានរបស់វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលសារថ្មី ដោយសារវីរុសប្រភេទនេះអាចចម្លងទៅមនុស្សផ្សេងៗទៀតបានយ៉ាងឆាប់រហ័ស ខ្លាំងជាងប្រភេទមុនៗទៀត។
ដោយឡែក ក្នុងពេលថ្មីៗនេះ ប្រទេសបារាំងបានរកឃើញវត្តមានវីរុសមួយឈ្មោះ IHU មានលេខសម្គាល់ B.1.640 កំពុងតែវាយលុកនៅប្រទេសជាច្រើន ជាពិសេសប្រទេសបារាំងដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ប៉ុន្តែវាមិនមែនជាវីរុសទើបតែបំប្លែងខ្លួនថ្មីនោះទេ ដោយវាមានវត្តមាននៅលើពិភពលោកនេះប្រមានជាយ៉ាងហោចណាស់បីខែទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយរបស់វិទ្យាស្ថានមន្ទីរពេទ្យ សាកលវិទ្យាល័យបារាំងមួយបានបញ្ជាក់ថាកូវីដ១៩បំប្លែងខ្លួនមួយប្រភេទនេះ ត្រូវបានរកឃើញកាលពី ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងចំណោមមនុស្ស១២ នាក់ដែលរស់នៅក្នុងតំបន់ភូមិសាស្រ្តតែមួយនៃភាគអាគ្នេយ៍នៃប្រទេសបារាំង បន្ទាប់ពីការត្រឡប់ពីការធ្វើដំណើរទៅកាន់ប្រទេសកាមេរូន។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងនេះគឺស្រដៀងទៅនឹងអ្វីដែលពួកគេបានរកឃើញពីមុន ហើយដាក់ឈ្មោះថា IHU ។
យ៉ាងណាមិញ ខណៈពេលនេះវីរុសIHU បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកអ្នកស្រាវជ្រាវជាច្រើននាក់ និងបង្កើនការព្រួយបារម្ភទៅកាន់សាធារណជននៅក្នុងសកលលោកនោះ ប៉ុន្តែជាដំណឹងល្អដែល B.1.640 មិនរីករាលដាលខ្លាំងដូចការរីករាលដាលនៃ Omicron នោះទេ។ យោងតាមគេហទំព័រ outbreak.info វីរុសនេះត្រូវបានរកឃើញចុងក្រោយនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]