កូរ៉េខាងត្បូង៖ តារាសម្ដែង Kim Mi Soo ដែលត្រូវបានគេស្កាល់ ជាតួរងក្នុងរឿង K-Drama ដែលមានចំណងជើងថា «Snowdrop» បានទទួលមរណភាពក្នុងអាយុ ៣១ឆ្នាំ នេះតាមប្រភពមួយបានរាយការណ៍មក។
យោងតាមរបាយការណ៍ផ្តាច់មុខពី Osen តារាសម្តែង Kim Mi Soo បានទទួលមរណភាពក្នុងអាយុ ៣១ ឆ្នាំ។ មូលហេតុនៃការស្លាប់នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយក្នុងនោះ សាលបុណ្យសពរបស់នាង ត្រូវបានគេរៀបចំនៅគេហដ្ឋានបុណ្យសព Sungsim ផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារ Landscape Entertainment របស់នាងបានបញ្ជាក់ពីព័ត៌មាននៃការស្លាប់របស់ Kim Mi Soo នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដែលបានចេញផ្សាយទៅកាន់ Star News ដូច្នេះដែរ។
តារាសម្តែងស្រី Kim Mi Soo បានដើរតួជា Yeo Jung Min ក្នុងរឿង «Snowdrop» ដែលជាសមាជិកម្នាក់ក្នុងចំណោម Eun Young Ro (សម្ដែងដោយ Jisoo ក្រុម BLACKPINK) ដែលជាអ្នកស្នាក់នៅបន្ទប់ជាមួយគ្នា។ នាង ក៏ធ្លាប់ដើរតួក្នុងរឿង Hellbound Yumi's Cells ក៏ដូចជា Hi, Bye Mama ជាដើម៕
សូមឲ្យនាងទៅកាន់សុគតិភពផងចុះ!
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]