តៃវ៉ាន់​៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ពីមនុស្សជាច្រើន ទៅលើរឿងរ៉ាវលែងលះគ្នា ជាមួយនឹងអតីតភរិយា របស់ តារាចម្រៀងប្រុស លោក Wang Leehom បន្ទាប់ពី មានបុគ្គលម្នាក់ដែលបានអះអាងថាជាបុគ្គលិក របស់តារាប្រុសរូបនេះ បានចេញមកបង្ហើបថា លោក Wang Leehom សុខចិត្តចុះចាញ់ ដោយសារតែខ្លាច អតីតភរិយា មានបញ្ហាផ្លូវចិត្ត និងបង្កគ្រោះថ្នាក់ដល់កូនៗរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការលាតត្រដាងរបស់បុគ្គលរូបនេះ កាលពីថ្ងៃទី ៤ ខែមករាកន្លងទៅ បន្ទាប់ពី មានរឿងអាស្រូវបានផ្ទុះឡើង លោក Wang Leehom មានគម្រោងធ្វើការផ្សាយផ្ទាល់មួយ ដើម្បីបដិសេធពីការចោទប្រកាន់របស់អតីតភរិយា។ តែទោះ​ជា​យ៉ាង​ណា​ ក្រោយពីនោះ លោក​មិន​បាន​ធ្វើ​វា​នោះទេ ព្រោះ​ដោយសារតែ ​ខ្លាច​ថាអតីតភរិយា អាចនឹងមាន​បញ្ហា​ផ្លូវចិត្ត ប្រសិនបើ តារាប្រុសរូបនេះ នៅតែព្យាយាមលាតត្រដាង ពីការភូតកុហករបស់ប្រពន្ធ ហើយនាងអាចនឹងធ្វើរឿងហួសហេតុដ៏នឹកស្មានមិនដល់ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បុគ្គលដដែលនេះ ថែមទាំងបានបញ្ជាក់ថា ខណៈពេល លោក​ Wang Leehom នៅលីវ តារាប្រុសរូបនេះ ធ្លាប់មានស្នេហានិងមានទំនាក់ទំនងជាច្រើន ប៉ុន្តែលោកនៅតែ ជាមនុស្សម្នាក់ដែលគិតគូទៅលើអាជីពរបស់ខ្លួនយ៉ាងខ្លាំង។

ដូច្នេះហើយ ពេលរៀបការរួច លោកមិនបានបោកប្រាស់ប្រពន្ធខ្លួននោះទេ សូម្បីតែទៅដើរលេងកម្សាន្តជាមួយស្រីផ្សេង។ ជាពិសេស បុគ្គលរូបនេះ បាននិយាយថា ប្រសិនបើលោក Wang Leehom បានណាត់ជួបអ្នកណាម្នាក់ជាលក្ខណៈឯកជន នោះខ្លួនប្រាកដជាបានដឹង ជាមិនខាន៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom 
Wang Leehom 
Wang Leehom 
Wang Leehom 
Wang Leehom និង អតីតប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]