ថៃ៖ ជឿជាក់ថា ហ្វេនៗដែលនិយមទស្សនាខ្សែភាពយន្តថៃ ច្បាស់ជាស្គាល់តារាប្រុសជើងចាស់ទាំងប៉ុន្មាននាក់ខាងក្រោមនេះមិនខាន ព្រោះរយៈពេលដែលពួកគេប្រឡូកក្នុងវិស័យភាពយន្តគឺមិនតិចឆ្នាំនោះឡើយ ហើយកន្លងមករាល់ស្នាដៃរបស់តារាប្រុសទាំងនេះ សុទ្ធតែអាចធ្វើឲ្យអ្នកទស្សនាលួចក្នាញ់លើមុខមាត់ និងសម្រស់របស់គេមិនតិចនោះដែរ។

យ៉ាងណាមិញ ពេលវេលារំលងទៅជាច្រើនឆ្នាំ តារាទាំងនេះនៅតែអាចឈជើងលើវិស័យមួយនេះដដែល ប៉ុន្តែគ្រាន់តែពេលបច្ចុប្បន្នពួកគេបានត្រឹមតែជាតួឪពុកប៉ុណ្ណោះ ព្រោះវ័យក៏កាន់តែចាស់ជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកស្គាល់ និងចាប់អារម្មណ៍មកមើលមុខមាត់កូនៗរបស់តារាទាំងនេះវិញ យើងឃើញថា ម្នាក់ៗក៏មានដុងសិល្បៈ ដែលអាចទាក់ទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រមិនចាញ់ប៉ាៗប៉ុន្មាននោះឡើយ។ ជាពិសេស បើនិយាយពីរូបសម្បត្តិរបស់តារាវ័យក្មេងដែលជាកូនតារាជើងចាស់ទាំងនេះ ពួកគេក៏មានរាងរៅសង្ហាៗ មុខមាត់មានមន្តស្នេហ៍ ហ្វេនៗលួចស្នេហ៍មិនចេះតិច៕

ពួកគេទាំងនោះ រួមមាន៖

១.Achirawat កូនប្រុសតារាសម្ដែង Fluke Kirikphol

តារាសម្ដែង Fluke និងកូនប្រុស

២.Mambo កូនប្រុសតារាសម្ដែង Sam Yuranunt

Sam Yuranunt និងកូនប្រុស

៣.Jaonaay កូនប្រុសតារាសម្ដែង Jetrin Wattanasin និងតារាស្រី Kejmanee

Jetrin និងកូនប្រុស

៤.Indy Intad កូនប្រុសទោល តារាសម្ដែង Bie Teerapong និងតារាសម្ដែងស្រី Passorn Boonykiart

Bie Teerapong និងកូនប្រុស

៥.Kongthap Peak កូនប្រុស តារាសម្ដែង Prab Yuttapichai

Prab Yuttapichai និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]