រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ តារាកំប្លែងវ័យក្មេងសម្តីញ៉ែតៗ នីឡា បានបង្ហាញផ្ទះយ៉ាងធំស្កឹមស្កៃ ដែលធ្វើមហាជន ក៏អ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើលចាប់អារម្មណ៍ជាខ្លាំង មុនពេលនៃថ្ងៃចូលរោងមង្គលរបស់នាង និងអនាគតស្វាមី នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

គួររំលឹកផងដែរថា តារាកំប្លែងស្រីរាងតូចច្រឡឹង ពោរពេញដោយសមត្ថភាពរូបនេះ មានគម្រោងចូលរោងការ ចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ តែយ៉ាងណា ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានតម្រូវឱ្យនាង និងគូដណ្តឹង ត្រូវបង្ខំចិត្តសម្រេចលើកពេលមង្គលការទៅថ្ងៃក្រោយទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនោះដែរ តាមប្រភពព័ត៍មាន តារាកំប្លែងស្រី នីឡា និងគូដណ្តឹង បានបង្ហើបរួចមកហើយពីពេលវេលាច្បាស់លាស់ ចំពោះថ្ងៃចូលរោងជ័យ ពោលគឺ នៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តែយ៉ាងណា អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំងនោះ គឺតារាកំប្លែងស្រីវ័យក្មេងរូបនេះ បានរូបថតជាមួយផ្ទះដ៏ធំស្កឹមស្កៃជាច្រើនសន្លឹក មុនពេលដែលនាង នឹងរៀបអាពាហ៍ពិពាហ៍៕

នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]