អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Reuters បានឱ្យដឹងថា សហរដ្ឋអាមេរិកបានរាយការណ៍អំពីការឆ្លងមេរោគថ្មីជិត ១ លានករណី កាលពីថ្ងៃចន្ទ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតលើសប្រទេសណាៗទាំងអស់ នៅក្នុងពិភពលោក និងជិតពីរដងនៃកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលបានកំណត់កាលពីមួយសប្តាហ៍មុន ដោយសារការរីករាលដាលមេរោគបំប្លែងថ្មីអូមីក្រុង ដោយនេះជាសញ្ញាណនៃការថយចុះនៃការឆ្លងថ្មីនោះទេ។

ចំនួនអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងជិត ៥០ភាគរយក្នុងសប្តាហ៍មុន ហើយឥឡូវនេះលើសពី ១០០,០០០នាក់ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយសារព័ត៍មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ការកើនឡើងចុងក្រោយបំផុតនេះ បានបង្ខំឱ្យមានការលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មទៅកាន់កម្មវិធី Broadway ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកំពុងរំខានដល់ផែនការសម្រាប់សាលារដ្ឋដើម្បីស្វាគមន៍សិស្សត្រឡប់ពីវិស្សមកាលរដូវរងារវិញផងដែរ។ការឆ្លងថ្មីចំនួន ៩៧៨,៨៥៦ករណី ដែលបានត្រូវបានប្រមូលជាទិន្នន័យ កាលពីថ្ងៃច័ន្ទ រួមមានករណីមួយចំនួនដែលបានកើនឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅពេលដែលរដ្ឋជាច្រើនមិនបានរាយការណ៍ពីករណីរកឃើញ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]