រាជធានីភ្នំពេញ៖ តារាសម្តែងស្រីស្អាត ហេង ស្រីពេជ្រ នឹងបើកបេះដូងទទួលយកបុរសដែលល្អសម្រាប់ជាគូអនាគតនាឆ្នាំក្រោយ ក្រោយពីអាយុ កាន់តែជ្រេបន្តិចហើយនោះ ខណៈពេលដែលបុរសជាគូអនាគតរបស់នាង គឺនាងនឹងមិនប្រាថ្នាអ្នកសិល្បៈដូចគ្នាឡើយ។
ក្រោយពីបានដើរនៅលើវិថីសិល្បៈជាច្រើនមក ហេង ស្រីពេជ្រ ហាក់មិនទាន់លេចលឺនូវដំណឹងស្នេហាជាមួយនឹងបុរសណាម្នាក់នៅឡើយទេ ក្រៅតែអំពីការបង្ហាញវត្តមានសម្តែងរឿងជាបន្តបន្ទាប់ស្ទើរមិនដាច់សោះ មហាជនជ្រាបរួចមកហើយ ថាតារាស្រីរូបនេះ ភាគច្រើនដើរតួជាម្តាយ តួកាចឆ្នាស់ឆ្នើម និងជាជំទាវអ្នកមានទ្រព្យស្តុកជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ស្វាគមន៍ឆ្នាំថ្មីនេះ តារាស្រីស្រីស្អាត ហេង ស្រីពេជ្រ បានប្រកាសថា នាងបានត្រៀមបើកបេះដូងទទួលយកបុរសណាម្នាក់សម្រាប់ជាគូអនាគតនៅឆ្នាំក្រោយនេះហើយ ព្រោះមកដល់បច្ចុប្បន្ន នាងក៏មានអាយុរៀងច្រើនបន្តិចហើយ ហេតុនេះត្រូវដល់ពេលគិតគូរពីអនាគតខ្លួនឯង។
បើតាមការអះអាងរបស់ ហេង ស្រីពេជ្រ បញ្ជាក់ប្រាប់កាសែតកោះសន្តិភាព បានឱ្យដឹងថា រឿងរ៉ាវបញ្ហាគូស្រករនេះ កន្លងមកនាងក៏មានការគិតគូរខ្លះដែរ ប៉ុន្តែព្រោះតែនាងត្រូវពង្រឹងការសម្តែង និងការប្រឹងប្រែងរកប្រាក់ជួយទំនុកបម្រុងគ្រួសារនោះ ទើបនាងហាក់មិនសូវបានគិតគូរច្រើនអំពីរឿងនេះ។
នាងបញ្ជាក់ថា កន្លកមក ក៏មានគេចូលសួរនាំដល់ឪពុកម្តាយរបស់នាងដែរ ប៉ុន្តែនាងនៅមិនទាន់ទទួលយកបញ្ហាគូជីវិតនៅពេលនេះឡើយ ដោយសារនាងត្រូវគិតរឿងគ្រួសារជាមុនសិន ហើយណាមួយនាងត្រូវកាន់ទុក្ខប្អូនដែលទើបទទួលមរណភាពចំនួន១ឆ្នាំសិន។ ក្នុងនោះ តារាសម្តែងស្រីរូបនេះ បានបន្ថែមថា ការមិនទទួលយកបុរសដែលបានចូលសួរនាំនាងកន្លងមកនោះ គឺមិនមែនបុរសទាំងនោះមិនល្អឡើយ ប៉ុន្តែដោយសារនាងមិនទាន់ចង់គិតគូររឿងគូស្រករនាពេលនោះប៉ុណ្ណោះ ព្រោះនាងត្រូវមានភារៈកិច្ចជួយទ្រទ្រង់គ្រួសារឲ្យបានល្អប្រសើរជាងនេះជាមុនសិន។
ទោះជាយ៉ាងណា នាងបញ្ជាក់ថា បញ្ហាគូស្រករនេះ នាងអាចនឹងគិតនៅឆ្នាំក្រោយ ឬអាចនិយាយថា តាមព្រហ្មលិខិតពេលណាគឺពេលនឹង ដោយនៅក្នុងនោះនាងក៏មិនប្រាថ្នាបុរសដែលជាអ្នកសិល្បៈដូចគ្នាដែរ ពោលគឺបុរសដែលមកស្រឡាញ់នាងនោះ គឺសុំត្រឹមជាបុរសដែលមានចិត្តធម៌ និងស្រឡាញ់អាណិតគ្រួសារនាងគឺគ្រប់គ្រាន់ហើយ។
សម្រាប់ការងារសិល្បៈឆ្នាំថ្មីនេះវិញ ហេង ស្រីពេជ្រ នាងបានទទួលថតរឿងចំនួន២រឿង និងរឿងខ្លី៣រឿង ព្រមទាំងការថតស្ពតពាណិជ្ជកម្មចំនួន២ ខណៈពេល២រឿងដែលនាងកំពុងថតនោះ គឺសុទ្ធសឹងតែជាតួអង្គជំទាវទាំងអស់៕
ប្រភព៖ KSP Daily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]