ថៃ៖ បើទោះបីជា បែកបាក់គ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរបស់អតីតគូស្វាមីភរិយា តារាស្រី Newclear និង លោក Dj Petchja នៅតែរក្សាមិត្តភាពដ៏ល្អចំពោះគ្នា ព្រមទាំងរក្សាឋានៈជាឪពុកម្តាយ ដើម្បីមើលថែកូនប្រុសតែម្នាក់ របស់អ្នកទាំងពីរ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ អតីតក្រុមគ្រួសាររបស់អ្នកទាំងពីរ ក៏បានចេញមកបង្ហាញពី ពេលវេលាដ៏កក់ក្តៅមួយ សម្រាប់អ្នកគាំទ្រ បន្ទាប់ពី បានឃើញ Newclear និង លោក Dj Petchja នាំកូនប្រុសទៅសាលារៀនជាមួយគ្នា ដែលជាសកម្មភាពពោរពេញដោយសុភមង្គល និងស្នាមញញឹមសប្បាយរីករាយសាជាថ្មីម្ដងទៀត ក្រោយពីប្រកាសចែកផ្លូវគ្នា កាលពីពេលកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ចំពោះការបង្ហាញឲ្យឃើញបែបនេះ អាចនិយាយបានថា ស្ទើរតែធ្វើឲ្យមនុស្សជាច្រើន មិនបានគិតថា អតីតគូស្វាមីភរិយាមួយគូ បានបែកបាក់គ្នានោះទេ តែទោះជាយ៉ាងណា បណ្ដាហ្វេនៗទាំងនោះ នៅតែបង្ហាញពីអារម្មណ៍រីករាយ ព្រមទាំងសង្ឃឹមថា អ្នកទាំងពីរអាចនឹងវិលត្រឡប់មកដូចដើម ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]