ភ្នំពេញ៖ ជាការពិតណាស់ តួអង្គឯកស្រី កំពុងល្បីនៅក្នុងរឿង «នគរមាស» ដែលបានបញ្ចប់ទៅថ្មីៗនេះ គឺ កញ្ញា សាន កុសុមៈ  បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ លួចសរសើរនាងមិនដាច់ពីមាត់នោះឡើយ ដោយហេតុសម្រស់របស់នាង មិនថាតែងខ្លួនក្នុងស្ទីលបែបម៉េចក៏ដោយ នាងពិតជាមានសម្រស់ស្រស់ស្អាត ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្ដង។

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនសន្លឹកខាងក្រោមរបស់ សាន កុសុមៈ យើងឃើញថា តារាស្រីរូបនេះចូលចិត្តនិយមលេងខ្លួនសាមញ្ញៗខ្លាំងមែនទែន ពោលគឺពេលចេញទៅខាងក្រៅម្ដងៗ នាងចូលចិត្តសម្លៀកបំពាក់បែបធម្មតាៗ មិនឆើតឆាយពេក ផាត់មុខស្រាលៗធម្មតាៗ ប៉ុន្តែគ្រប់រូបភាពរបស់នាង នៅតែមើលទៅស្រស់ស្អាត ទាក់ទាញខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងអស់នេះ អាចធ្វើឲ្យបណ្ដាអ្នកនិយមលងអ៊ីធើណេត មានការពេញចិត្ត និងសរសើរពីនាងជាហូរហែ បើទោះបីជាមិន សូវជាធ្វើខ្លួនហាយសូខ្លាំង និងចូលចិត្តបែបសាមញ្ញៗបែបនេះក្តី៕  

សូមទស្សនារូបភាពខាងក្រោម៖

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]