ហុងកុង៖ ទីក្រុងហុងកុងបានប្រកាសបម្រាមរយៈពេលពីរសប្តាហ៍ លើជើងហោះហើរចូលមកពីប្រទេសចំនួន ៨ ប្រទេស កាលពីថ្ងៃពុធ (ទី ៥ ខែមករា) និងបានរឹតបន្តឹងការចម្លង ក្នុងស្រុកដោយសារកូវីដ ១៩ ខណៈដែលអាជ្ញាធរភ័យខ្លាចរលកទីប្រាំ នៃមេរោគឆ្លងនៅក្នុងទីក្រុង។

ការរឹតបន្តឹងចុងក្រោយបំផុតត្រូវបានប្រកាស ដោយមេដឹកនាំហុងកុងលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ជើងហោះហើរចូលពីអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អង់គ្លេស និងសហរដ្ឋអាមេរិក រួមទាំងការផ្លាស់ប្តូរគ្នានឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២១ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលនឹងហាមឃាត់ការទទួលទានអាហារក្នុងផ្ទះបន្ទាប់ពីម៉ោង ៦ ល្ងាចចាប់ពីថ្ងៃសុក្រ ហើយបិទអាងហែលទឹក មជ្ឈមណ្ឌលកីឡា បារ និងក្លឹប សារមន្ទីរ និងកន្លែងផ្សេងទៀតយ៉ាងហោចណាស់ពីរសប្តាហ៍។ ការធ្វើដំណើរតាមនាវា ក៏នឹងត្រូវលុបចោលដែរ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]