បុណ្យចូលឆ្នាំចិន គឺជាពិធិប្រារព្ធថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិ ដែលមានតគ្នាពីតំណាលមកប្រមាណជា៣៥០០ឆ្នាំមុនមកម៉្លេះ ពោលគឺបុណ្យចូលឆ្នាំចិនមានដើមកំណើតនៅក្នុងរាជវង្ស Shang (១៦០០-១០៤៦ មុនគ.ស)

ដើម​កំណើត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺត្រូវបានចាស់ៗនិទានតៗគ្នា ដោយកាលពីរាប់ពាន់ឆ្នាំមុនមានសត្វចម្លែកមួយក្បាលឈ្មោះ Nian បានធ្វើការវាយប្រហារអ្នកភូមិនៅដើមឆ្នាំថ្មីនីមួយៗមិនដែលដាច់។ ប៉ុន្តែសត្វចម្លែកនោះខ្លាចសំឡេងលឺ ពន្លឺភ្លឺ និងពណ៌ក្រហម ដូច្នេះទើបជនជាតិចិនជឿថាវត្ថុទាំងនោះត្រូវបានគេប្រើប្រាស់ដើម្បីដេញសត្វនោះឱ្យឆ្ងាយបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចូលមកដល់សម័យបច្ចុប្បន្ននៅក្នុងពិភពលោកយើងពេលនេះ ពិធីបុណ្យចូលឆ្នាំចិន គឺត្រូវបានធ្វើឡើងចំនួន២០%ដោយក្នុងប្រទេសផ្សេងៗគ្នា ក្នុងនោះក៏មានកម្ពុជាយើងដែរ ដោយសារតែប្រជាជនខ្មែរមួយចំនួនធំ មានអ្នកជាប់ខ្សែស្រឡាយចិន ដូច្នេះអ្នកទាំងនោះត្រូវតែប្រកាន់ខ្ជាប់នូវទំនៀមទំនាប់នេះតទៅមួយជំនាន់ទៅមួយជំនាន់ទៀត ដោយមិនអាចជៀសបាន។

ជាក់ស្តែង ថ្ងៃចូលឆ្នាំចិនគឺឈានចូលមកដល់ហើយនៅសល់តែ២៦ថ្ងៃទៀតប៉ុណ្ណោះ ចំណែកថ្ងៃរៀបចំសែនទេវតាឆ្នាំថ្មីគឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះតែម្តង ដូច្នេះអ្នកដែលជាប់ខ្សែខាងចិន ត្រូវតែធ្វើរឿងទាំង៨យ៉ាងខាងក្រោមនេះមុន និងក្នុងពេលចូលឆ្នាំចិន៖

១. ទិញសម្លៀកបំពាក់ថ្មី

មុនពេលចូលឆ្នាំថ្មីប្រពៃណីចិននេះ អ្នកគួរតែទិញសម្លៀកបំពាក់ថ្មី ដោយជ្រើសយកពណ៍ក្រហមស្រស់ ដើម្បីទាញយកហុងស៊ុយ និងការចាប់ផ្តើមថ្ងៃល្អថ្មី ក្នុងថ្ងៃចូលឆ្នាំខាងមុខនេះផងដែរ។

រូបភាពតំណាង

២.កាត់សក់

មិនខុសពីទំនៀមទម្លាប់ខ្មែរយើងនោះទេ ដែលចាស់ៗតែងតែឱ្យ​កូនចៅប្រុសៗកាត់សក់ខ្លីយករាសីនោះ ចំណែកចិនក៏មិនខុសពីយើងដែរ ប៉ុន្តែត្រូវតែកាត់មុនចូលថ្ងៃចូលឆ្នាំ ប្រសិនជាឈានចូលក្នុងកំឡុងពេលថ្ងៃចូលឆ្នាំហាមកាត់ជាដាច់ខាត។

រូបភាពតំណាង

៣. ចែកអាំងប៉ាវ

ថ្ងៃទី១នៃថ្ងៃចូលឆ្នាំចិន អ្នកដែលរៀបការរួច និងថៅកែ គួរតែរៀបចំអាំងប៉ាវចែកទៅដល់បុត្រាបុត្រី និងបុគ្គលិកនានា ដោយតាមទំនៀមទម្លាប់អ្នកដែលមានឋានៈខ្ពស់គឺគួរតែឱ្យ​អាំងប៉ាវទៅកាន់អ្នកដែលមានឋានៈតូចជាង ឧទាហរណ៍ ឪពុកម្តាយឱ្យ​អាំងប៉ាវទៅកូន ឬក៏ថៅកែឱ្យ​អាំងប៉ាវទៅបុគ្គលិកជាដើម ហើយត្រូវតែជៀសវាងការឱ្យ​លុយដែលមានលេខ៤ដាច់ខាត ដោយសារនេះជំនឿជនជាតិចិនជឿថាអាចនាំមកនូវសំណាងអាក្រក់។

រូបតំណាង

៤.ដុតផាវ

ការដុតផាវក្នុងថ្ងៃចូលឆ្នាំចិន គឺជាការបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះរបស់យើងកាន់លឺកាន់តែល្អ ប៉ុន្តែប្រសិនជានៅទីកន្លែងរបស់អ្នករស់នៅមានការហាមប្រាមពីអាជ្ញាធរ សូមកុំដុតឱ្យ​សោះ គួរតែទៅមើលការសម្តែងលោតម៉ុងសាយវិញក៏បានដែរ។

រូបតំណាង

៥. សម្អាតផ្ទះឱ្យ​ស្អាតភ្លឺង

ការសម្អាតផ្ទះគឺជារឿងដែលអ្នកត្រូវធ្វើជាប្រចាំទៅហើយ ប៉ុន្តែមុនថ្ងៃចូលឆ្នាំចិន អ្នកត្រូវតែបោស និងជូតផ្ទះឱ្យ​បានស្អាតមានរបៀបរៀបរយ កុំឱ្យ​មានភាពរញ៉េរញ៉ៃ និងបោះចោលរបស់ចាស់ ឬបរិច្ចាគរបស់របរដែលអ្នកឈប់ប្រើប្រាស់ទៅកាន់នរណាម្នាក់ដែលចង់ផ្តល់ឱ្យ​។

រូបតំណាង

៦.​ ច្នៃផ្ទះ​ឱ្យ​កាន់តែស្អាត

ប្រសិនជាអ្នកមានពេលវេលាសេសសល់ច្រើន អ្នកគួរតែពិចារណាលើការរបៀបចំផ្ទះឱ្យ​កាន់ស្អាតជាងមុនមុនថ្ងៃចូលឆ្នាំចិនមកដល់ ដោយជ្រើសរើសយកពណ៍ឆើតៗ ដូចជាក្រហម ពណ៍មាសជាដើម ឬក៏ទិញគោមក្រហមមកតាំងមុខផ្ទះដើម្បីសោភ័ណភាព និងសិរីសួស្តីផងដែរ។

រូបតំណាង

៧. ជួបជុំគ្រួសារ 

មិនខុសពីបុណ្យណូអែល និងចូលឆ្នាំខ្មែរនោះទេ ចូលឆ្នាំចិនគឺអំពីការចំណាយពេលវេលាជាមួយគ្រួសារ។ មនុស្សជាច្រើនបានទៅព្រះវិហារដើម្បីថ្វាយដង្វាយដល់ព្រះ និងដូនតា ជាថ្នូរនឹងការជួយឱ្យអ្នករកសុីមានបាន មានទ្រព្យសម្បត្តិហូរហៀរជាដើម។ ថ្ងៃទី១ និងថ្ងៃទី២នៃថ្ងៃចូលឆ្នាំចិន អ្នកគួរតែ​ទៅ​ជួប​ជុំជីដូន ជីតា ពូ មីង បងប្អូន​ជីដូន​មួយជាដើម ចំណែកនៅថ្ងៃទីបី ហាមចេញទៅក្រៅ និងដើរលេង ដែលនេះអាចផ្តល់សំណាងអាក្រក់ដល់អ្នកផងដែរុំ

រូបតំណាង

៨. បរិភោគអាហារដែលនាំសំណាង

ចូលមកដល់ថ្ងៃចូលឆ្នាំចិនហើយ មិនបាច់ចង់ស្គមតមរបស់ខ្លាញ់អីទៀតនោះទេ តាមជំនឿជនជាតិចិនអ្នកគួរតែញុំឱ្យ​បានច្រើនៗ ដូចជាសាច់ត្រី មាន់ ជ្រូកខ្វៃ គាវ គុយទាវ និងមុខម្ហូបជាច្រើនមុខទៀត ដែលទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យ​អ្នកមានសំណាងថែមមួយកម្រិតទៀត។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]