រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ កីឡាការិនី និងម្ចាស់មេដៃកីឡាតៃក្វាន់ដូ លោកជំទាវ ស៊ន សៀវម៉ី ដែលពេលនេះ ជីវិតរបស់កីឡាការិនីរូបនេះ កាន់តែមានក្តីសុខ និងសុភមង្គល ក្រោយពីបានរៀបការ និងបន្សល់នូវកូនស្រី ជាទីស្រលាញ់នៃចំណងដៃស្នេហារវាងលោកជំទាវ និងស្វាមី។

ដោយឡែក កាលពីពេលថ្មីៗនេះ ស្វាមីរបស់លោកជំទាវ ស៊ន សៀវម៉ី ដែលត្រូវបានគេស្គាល់ថា លោក កែវ ដេវីដ បានបង្ហោះនូវរូបភាពគ្រួសារជាច្រើនសន្លឹក បង្ហាញផ្ទះដ៏ធំស្កឹមស្កៃ ជាមួយនឹងរថយន្តទំនើបៗ ដែលមើលទៅពិតជាពោរពេញដោយក្តីសុខក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ម្ចាស់មេដៃមាសផ្នែកកីឡាតៃក្វាន់ដូ ស៊ន សៀវម៉ី បានដឹកដៃស្វាមី ចូលរោងការ ជាលក្ខណៈសែនព្រេនធម្មតា បង្គ្រប់កិច្ច កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោកជំទាវ ស៊ន សៀវម៉ី ក៏បានបង្កើតបាននូវកូនស្រីម្នាក់ កាលពីខែតុលា ឆ្នាំ២០២១៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]