ថៃ៖ ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មីទៀតហើយ នៅក្នុងពិភពកម្សាន្តថៃ បន្ទាប់ពីមានការជូន​ដំណឹង​ជាបន្ទាន់ថា តារាសម្ដែងប្រុសដ៏ល្បី លោក Mik Thongraya បាន​ឆ្លងជំ.ងឺ​កូវីដ១៩។

មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាពជំងឺ ខាងស្ថានីយ៍ទូរទស្សន៍ បានចេញមកបញ្ជាក់ថា ពេលនេះ តារាសម្ដែងរូបនេះ ក៏កំពុងរង់ចាំទទួលការព្យាបាល ផងដែរ។ ជាពិសេស លោក Mik ថែមទាំងបានជូនដំណឹង ទៅដល់អ្នកដែលបានមានទំនាក់ទំនងជិតស្និទ្ធ នៅក្នុងរយៈពេលកន្លងមក ដើម្បីឱ្យធ្វើតេស្តរកការឆ្លង និងឃុំខ្លួនតាមវិធានការយ៉ាងត្រឹមត្រូវ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមប្រភពសារព័ត៌មាន ថែមទាំងបានបញ្ជាក់ពី អ្នកឆ្លងជំ.ងឺម្នាក់ទៀត​ដែលជាទីភ្នាក់ងារដ៏ល្បី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ១៩ និងកំពុងស្ថិតក្នុងដំណើរការព្យាបាល តាំងពីថ្ងៃទី ១ ខែមករា កន្លងទៅនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]