ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ កំពុងតែបើកការស្រាវជ្រាវចំពោះជនណាដែលបានយកប័ណ្ណចេញ និងចូល របស់ក្រសួងមហាផ្ទៃ និងរួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិទៅធ្វេីអាជីវកម្មផ្ទាល់ខ្លួន ដែលផ្ទុយពីច្បាប់រដ្ឋបាល។
ដោយឡែក ក្នុងពេលថ្មីៗនេះ ខាងក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់យ៉ាងច្បាស់ៗដូចខាងក្រោមនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ប័ណ្ណចេញ ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
២.ប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
៣.ប័ណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ប័ណ្ណថតចម្លង។
៤.ជាគោលការណ៍រួម ប័ណ្ណចេញ ចូលនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណាយកប័ណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ លក់) ជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខចំពោះការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។
៥.នាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឱ្យចូលខ្លួនចំពោះជនណាដែលបានយកប័ណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ លក់) ដើម្បីអនុវត្តវិធានការជំនាញ។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាជ្រាបជាដំណឹងផងដែរ៕
ប្រភព៖ PNN
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]