យល់ដឹង៖ ជាការពិតណាស់ នៅលើពិភពលោកយើងនេះ ប្រទេសនីមួយៗតែងតែមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដោយឡែកៗពីគ្នា ហើយប្រទេសនីមួយៗក៏មានចំណុចល្អ និងគុណវិបត្តិព្រមទាំងបញ្ហាប្រឈមដែលត្រូវដោះស្រាយរៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមចំណាត់ប្រទេសដ៏ល្អជាងគេបំផុតក្នុងលោក “Best Countries Ranking” ប្រចាំឆ្នាំ២០២១ ដែលចេញផ្សាយដោយ USNews & World Report បានផ្តល់ចំណាត់ថ្នាក់ឲ្យប្រទេសចំនួន១០លើលោក ជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ការរស់នៅ ដោយផ្អែកលើកម្រិតGDP សន្ទស្សន៍នៃការអភិវឌ្ឍ ព្រមទាំងប្រព័ន្ធសុខាភិបាលដែលក្តោបរួមទាំងអត្រាសង្ឃឹមរស់ និងអត្រាមរណប្រមាណនៃប្រជាជនក្នុងប្រទេសទាំងនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតប្រចាំឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៖
១/, ចំណាត់ថ្នាក់លេខ១ ប្រទេសកាណាដា

២/, ចំណាត់ថ្នាក់លេខ២ ប្រទេសជប៉ុន

៣/, ចំណាត់ថ្នាក់លេខ៣ ប្រទេសអាល្លឺម៉ង់

៤/, ចំណាត់ថ្នាក់លេខ៤ ប្រទេសស្វីស

៥/, ចំណាត់ថ្នាក់លេខ៥ ប្រទេសអូស្រា្តលី

៦/, ចំណាត់ថ្នាក់លេខ៦ សហរដ្ឋអាមេរិក

៧/, ចំណាត់ថ្នាក់លេខ៧ ប្រទេសញ៉ូសេឡែន

៨/, ចំណាត់ថ្នាក់លេខ៨ ចក្រភពអង់គ្លេស

៩/, ចំណាត់ថ្នាក់លេខ៩ ប្រទេសស៊ុយអែត

១០/, ចំណាត់ថ្នាក់លេខ១០ ប្រទេសហូល្លង់

ប្រភព៖: USNews & World Report
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]