សិង្ហបុរី៖ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បាននិយាយកាលពីថ្ងៃពុធ (ទី៥ មករា) ថា សិង្ហបុរីកំពុងតែ ទប់ទល់នឹងរលកថ្មី នៃការឆ្លងកូវីដ១៩ ពីមេរោគប្រភេទថ្មី Omicron ដោយនិយាយនៅឯសារព័ត៌មានថា នៅកម្រិតនៃតួលេខ នៃការឆ្លងថ្មីករណី Omicron អាចនឹងលើសពី ពីរបីដង បើប្រៀបធៀបនឹង ប្រភេទ Delta។
ជាក់ស្តែង តួលេខ មានការកើនឡើងជាលំដាប់ អ្នកនាំពាក្យបាននិយាយថា រលកថ្មីនៃប្រភេទ Omicron អាចឈានដល់ ១ ម៉ឺន ៥ពាន់ ករណីក្នុងមួយថ្ងៃនៅក្នុង បើសិនមិនជាចូលរួមក្នុងការទប់ស្កាត់ទាំងអស់គ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែល បានបន្តទៀតថា ខណៈពេលដែលការឆ្លងមេរោគ Delta កើនឡើងទ្វេដងក្នុងរយៈពេលពី ៦ ទៅ ៨ ថ្ងៃ តែប្រភេទថ្មី នៃការឆ្លងមេរោគ Omicron អាចកើនឡើងទ្វេដងក្នុងរយៈពេលពីរទៅបីថ្ងៃ តែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ ករណី Omicron ត្រូវបានរកឃើញ ២. ២៥២ ករណីនៅ ក្នុងប្រទេសសិង្ហបុរី ដែលគេកំពុងតម្រូវការ ឱ្យបន្ថែមមានអុកស៊ីហ្សែននៅតាមមន្ទីរពេទ្យ សម្រាប់ស្តុក ទោះបីគ្មានករណីណាមួយ ទាមទារការថែទាំព្យាបាល នៅមន្ទីរពេទ្យក៏ដោយ៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]